ស្រាបៀរទឹកខ្មៅដំបូងគេ ផ្សំជាមួយសារធាតុចម្រាញ់ពីយិនស៊ិនសុទ្ធ ១០០% បង្ហាញរូបរាងហើយ

  • 2020-01-20 09:16:48
  • ចំនួនមតិ 3 | ចំនួនចែករំលែក 32

ចន្លោះមិនឃើញ


ឥឡូវនេះ អតិថិជនដែលនិយមពិសាស្រាបៀរទឹកខ្មៅ នឹងមានអារម្មណ៍ថា កាន់តែមានថាមពល ជាមួយនឹង ស្រាបៀរ Black Panther រសជាតិថ្មី។ រោងចក្រផលិតស្រាបៀរ អង្គរ បានប្រកាសថា ស្រាបៀរ Black Panther ដែលជាស្រាបៀរទឹកខ្មៅ ដ៏ពេញនិយមមួយសម្រាប់ប្រជាជនកម្ពុជា នឹងនាំមកនូវស្រាបៀរដែលមានរសជាតិថ្មី ផ្សំជាមួយនឹងសារធាតុចម្រាញចេញពីយិនស៊ិនសុទ្ធ១០០% នោះគឺ ជាស្រាបៀរ Black Panther យិនស៊ិន។

អស់រយៈពេលជាង ៣ទស្សវត្សមកនេះ រោងចក្រផលិតស្រាបៀរអង្គរ បានផលិត និងចែកចាយស្រាបៀរពេញនិយមក្នុងស្រុកជាច្រើនរួមមាន៖ ស្រាបៀរអង្គរ ស្រាបៀរអង្គរស្តោត ស្រាបៀរខ្លាំង ស្រាបៀរ Black Panther ក៏ដូចជាស្រាបៀរលំដាប់អន្តរជាតិនានា ផងដែរ មានដូចជា៖ ស្រាបៀរកាស៊្បែរ (Carlsberg), ស្រាបៀរ Asahi និង ស្រាបៀរGuinness ជាស្រាបៀរស្តោតលំដាប់លេខ១ នៅលើពិភពលោក។ ឥឡូវនេះយើងបានបង្កើត នូវផលិតផលថ្មី ដ៏អស្ចារ្យមួយទៀតនោះ គឹស្រាបៀរ Black Panther យិនស៊ិន។

រោងចក្រផលិតស្រាបៀរអង្គរ គឺជារោងចក្រផលិតស្រាបៀរ ដំបូងគេបង្អស់ហើយក៏ជារោងចក្រឈានមុខគេនៅកម្ពុជា ដោយរោងចក្រនេះមានសមត្ថភាពផលិតស្រាបៀរបានរហូតដល់ ១២លាន ហិចតូលីត្រ ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ថាជា រោងចក្រផលិតស្រាបៀរ ដ៏ធំជាងគេនៅក្នុងប្រទេស និងនៅក្នុងតំបន់ ហើយក៏ជារោងចក្រ ដែលមានភាពប៉ិនប្រសព្វប្រកបដោយសិល្បៈខ្ពស់ ក្នុងការផលិតស្រាបៀរ ដោយប្រើប្រាស់ឧបករណ៍ផលិត និងវេចខ្ចប់ ដ៏ទំនើប ជាមួយនឹងបចេ្ចកវិទ្យាចុងក្រោយបង្អស់។

ជាមួយគ្នានេះផងដែរ ស្រាបៀរ Black Panther យិនស៊ិន ត្រូវបានផលិតឡើង យ៉ាងល្អឥតខ្ចោះ ជាមួយនឹងគ្រឿងផ្សំ នាំចូលពីអន្តរជាតិ និងប្រើប្រាស់នូវសិល្បៈក្នុងការផលិតស្រាបៀរលំដាប់ ពិភពលោក របស់ក្រុមហ៊ុនកាស្ប៊ែរ ដែលត្រូវបានទទួលស្គាល់ជុំវិញសកលលោក។

ស្រាបៀរ Black Panther គឺជាស្រាបៀរទឹកខ្មៅ ដែលជាផលិតផលលក់ដាច់ច្រើនជាងគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានបន្តនាំមុខគេនៅក្នុងទីផ្សារស្រាបៀរទឹកខ្មៅមួយនេះ ជាមួយនឹងរសជាតិខ្លាំងប្លែក បែបស្រទន់ របស់ខ្លួន ដែលទទួលបានការចូលចិត្ត និងពេញនិយមតាំងពីឆ្នាំ២០០៤មកម៉្លេះ។ ដូច្នេះហើយ បានជាស្រាបៀរ Black Panther ទទួលបាន មេដាយមាស ពីវិទ្យាស្ថានត្រួតពិនិត្យគុណភាពលំដាប់ពីភពលោក Monde Selection ក្នុងឆ្នាំ ២០១៨។

ជាមួយនឹង ស្រាបៀរ Black Panther យិនស៊ិន ថ្មីនេះ អតិថិជននឹងទទួលបានអារម្មណ៏កាន់តែរីករាយ ជាមួយនឹងគុណភាពល្អប្រណិតដូចដើម ដោយបានបន្ថែមនូវអត្ថប្រយោជន៍ និងរសជាតិ ពីសារធាតុផ្សំចម្រាញ់ពីយិនស៊ិនពិតៗ។ លោក ណុប ចាន់រា ដែលជាអ្នកផលិតស្រាបៀរដ៏ល្បីល្បាញ របស់រោងចក្រផលិតស្រាបៀរអង្គរ បានឲ្យដឹងថា យើងបានរកឃើញនូវ វិធីសាស្ត្រដ៏ជោគជ័យមួយ ក្នុងការចម្រាញ់យក សារធាតុយិនស៊ិនសុទ្ធ យកមកផ្សំជាមួយនឹងគ្រឿងផ្សំនានា ដែលមាននៅក្នុងស្រាបៀរ Black Panther ដើម្បីបង្កើត បានជា ស្រាបៀរ Black Panther យិនស៊ិន ដែលមានគុណភាពល្អប្រណិតមួយ សក្តិសមជាស្រាបៀរទឹកខ្មៅ ដែលពេញនិយមបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលពួកគេអាចទទួលបាននូវភាពរីករាយ រួមជាមួយនឹងអត្ថប្រយោជន៍ ដែលផ្តល់ដោយសារធាតុផ្សំ របស់យិនស៊ិនសុទ្ធ១០០% ។

ស្រាបៀរ Black Panther យិនស៊ិន នឹងចាប់ផ្តើមដាក់លក់នៅទីផ្សារ ទូទាំងប្រទេសចាប់ពី ថ្ងៃទី ៩ ខែមករា ឆ្នាំ២០២០ តទៅ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ 023 911 992 ឬអ៊ីម៉ែលទៅកាន់ @angkorbeer.com.kh

អត្ថបទ៖ រ័ត្ន