ឡាន Jeep កែដាក់កង់៦ រឹតតែកាច ហើយនេះតម្លៃវា! (វីដេអូ)
- 2020-01-21 03:02:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Jeep កែដាក់កង់៦ រឹតតែកាច ហើយនេះតម្លៃវា! (វីដេអូ)
ចន្លោះមិនឃើញ
ចាប់តាំងពីរថយន្តកង់៦ Mercedes-Benz G63 AMG 6×6 បានបង្ហាញខ្លួនកាលពីឆ្នាំ២០១៣ មក មនុស្សជាច្រើនបាក់ចិត្តលើរថយន្ត ដែលមានបំពាក់ប៉ុង៣ និងកង់៦ យ៉ាងខ្លាំង។
ជាក់ស្តែងរថយន្ត Jeep Wrangler មួយគ្រឿង បានលេងម៉ូដតាម G63 6×6 ដោយកែដាក់កង់៦ ដែរ ហើយដាក់លក់ក្នុងតម្លៃ ១៤៩ ៩៩៩ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។
ផ្ទុកទៅវិញ រថយន្ត Jeep នេះ មិនមានដំណើរការខ្លាំងដូច G63 6×6 ឡើយ ដោយសារតែវានៅតែមានប៉ុង២ ដដែល ខណៈកង់បន្ថែមខាងក្រោយនោះ គ្រាន់តែលម្អប៉ុណ្ណោះ។ ទោះជាយ៉ាងណា វាបានកល់បូមឡើងយ៉ាងខ្ពស់ និងបំពាក់សម្បកកង់សម្រាប់ Off-road ទៀតផង៕
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖