ស្ដាប់ Tones And I ច្រៀងបទ "Dance Monkey” ផ្ទាល់ ពីរោះយ៉ាងណាដែរ?

  • 2020-01-21 09:52:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dance Monkey កំពុង​ក្លាយ​ជា​បទ​ចម្រៀង​ល្បី​មួយ​លើ​ពិភពលោក ដោយ​សារ​មាន​ភ្លេង​ពីរោះ​រណ្ដំ ហើយ​ម្ចាស់​បទ​​ដែល​មាន​ឈ្មោះ​ថា Tones And I មាន​សំនៀង​ប្លែក​ពី​តារា​ចម្រៀង​ទូទៅ​ផង​ដែរ។ ​

ចង់​ដឹង​ថា​ពេល​ច្រៀង​ផ្ទាល់ សំឡេង​របស់​ Tones And I ខុស​ពី​បទ​ចម្រៀង​ដែល​ថត​ស្ទូឌីយោ​ឬ​យ៉ាង​ណា​នោះ ទស្សនា​ការ​សម្ដែង​ផ្ទាល់​​របស់ Tones And I ពេល​ចូល​រួម​ក្នុង​កម្មវិធី The Tonight Show Starring Jimmy Fallon កាល​ពី​ពេល​កន្លង​ទៅ ៖

Tones And I មាន​ឈ្មោះ​ពិត​ថា​ Toni Watson ដែល​ជា​អ្នក​ចម្រៀង​និង​អ្នក​សរសេរ​ចម្រៀង​​វ័យ ១៩ ឆ្នាំ​ សញ្ជាតិ​អូស្ត្រាលី។ បទ "Dance Monkey” គឺ​ជា​បទ​​ចម្រៀង​ទី​ពីរ​របស់​ Toni ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា​ឆ្នាំ ២០១៩ និង​បាន​ឈរ​លេខ​មួយ​លើ​ប្រទេស​ជាង ៣០៕​​​

អត្ថបទ៖ សុខហេង