គ្រូស្វាយរៀង៖ ១២ខែមុនគ្មាននរណាម្នាក់ជឿថាយើងបានលេង AFC Cup នេះទេ
- 2020-01-22 02:43:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូស្វាយរៀង៖ ១២ខែមុនគ្មាននរណាម្នាក់ជឿថាយើងបានលេង AFC Cup នេះទេ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ទ្វីបអាស៊ី AFC Cup 2020 ជើងទី១វគ្គជម្រុះក្រុមជើងឯកនៅលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀងនឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកទទួលក្រុមឡាវ Master7 នៅម៉ោង៦ ល្ងាចនេះ។
ថ្លែងក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីល្ងាចមិញលោក Conor Nestor គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ស្វាយរៀងថា៖ «ខ្ញុំគិតថា កាលពី១២ខែមុនគ្មាននរណាម្នាក់នៅក្នុងបន្ទប់នេះជឿថាយើងបានមកលេង AFC Cup នេះទេ លើកលែងតែកីឡាករ សឿ វិសាល និងខ្ញុំតែប៉ុណ្ណោះ»។ លោកបន្តទៀតថាអ្វីដែលត្រូវធ្វើនោះគឺត្រូវតែរៀបចំឲ្យបានល្អជាងក្រុម Master7 ប្រយុទ្ធឲ្យល្អជាងនិងការពារឲ្យបានល្អជាង។ ចំណែកឯគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ឡាវ Master7 FC លោក Catalin ក៏បានលើកឡើងដែរថាស្វាយរៀងពិតជាមានឱកាសច្រើនជាងក្នុងការប្រយុទ្ធប៉ុន្តែក្រុមរបស់លោកមកទីនេះគឺដើម្បីប្រយុទ្ធដូចគ្នា។ លោក សង្ឃឹមថាកីឡាករ Koulibaly និងយកបទពិសោធន៍ធ្លាប់លេងនៅកម្ពុជា ដើម្បីទទួលបានលទ្ធផលល្អផងផងដែរ។
រំលឹកដែរថា សម្រាប់ការប្រកួតជើងទី២ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ក្រុមបាល់ទាត់ស្វាយរៀងនឹងធ្វើដំណើរទៅប្រទេសឡាវដើម្បីប្រកួតជាមួយMaster 7 FC ជើងទី២វិញម្ដង៕