សិល្បករខ្មែរ និងបរទេស១៥រូប រួមគ្នាគូរគំនូរតាមដងផ្លូវ

  • 2020-01-22 04:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សិល្បករខ្មែរ និងសិល្បករមកពីបារាំង ព័រទុយហ្គាល់ ឥណ្ឌា ដេនណាម៉ាក ថៃ អាមេរិក ប៉ូឡូញ តែវ៉ាន់ សរុប១៥រូបនឹងរួមគ្នាគូរគំនូរតាមដងផ្លូវចាប់ពីថ្ងៃទី២១ ដល់២៩ មករា ២០២០ នៅ៧ទីតាំងផ្សេងៗគ្នានៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។

ព្រឹត្តិការណ៍ Cambodia Urban Art Festival ឬ មហោស្រពគូរគំនូរតាមដងផ្លូវ ឆ្នាំ២០២០នេះ បានបើកសម្ពោធជាផ្លូវការនៅវិចិត្រសាល Sra'Art កាលពីល្ងាចថ្ងៃទី២១ មករា ២០២០ ដែលមានការចូលរួមពីសិល្បករខ្មែរ បរទេស ភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។

មហោស្រពគូរគំនូរតាមដងផ្លូវឆ្នាំនេះមានការចូលរួមពីសិល្បករជនជាតិខ្មែរចំនួន ៧រូប និងសិល្បករមកពី៨ប្រទេសផ្សេងទៀត។ សិល្បករទាំង១៥នាក់នេះនឹងចូលរួមបង្ហាញស្នាដៃរបស់ខ្លួនរួមមាន រចនាក្រាហ្វិចលើផ្ទាំងក្រណាត់, គំនូរឌីជីថល លាបពណ៌, ផាត់ និងបាញ់ពណ៌នៅលើផ្ទាំងក្រណាត់, គំនូសលើក្រដាស ដែលមាន៧ទីតាំង Futures Factory, Sra'Art Gallery, Riverside Hoarding, Lycee Francais Rene Descartes, Poul wai Horel &Apartments, Jerome's Manor និង Community Village ៕

អត្ថបទ៖ លន ហ្សាឌីណា