ស្ទើររាល់ឆ្នាំ មុនចូលឆ្នាំចិន អ្នកឆុងឆ្នាំ រមែងទៅកាត់គ្រោះនៅ​វត្តភ្នំ

  • 2020-01-22 07:05:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះជាវិទ្យាសាស្រ្ត​បាន​នឹង​កំពុងដើរទៅមុខ​យ៉ាងលឿន​យ៉ាងណាក្ដី ក៏មនុស្ស​មួយចំនួន​នៅតែមានជំនឿ​លើផ្លូវក្នុង​ជានិច្ច។ ដូច្នេះអ្នក​ដឹង​អំពី​ឆ្នាំ​ឆុង រមែង​រកវិធីសាស្រ្តផ្សេងៗ ដើម្បីកាត់គ្រោះ​ ដូចជា​ទៅស្រោចទឹក​នៅវត្ត ឬ​ធ្វើ​ពិធីផ្សេងៗ​តាមទំនៀមទំលាប់ស្រុកភូមិរៀងៗខ្លួន ចំពោះ​អ្នក​នៅភ្នំពេញ​ អ្នកជាប់សែស្រឡាយចិន បើកាល​ណា​ដឹង​ថា ឆុង​រមែង​ទៅ​វត្តភ្នំធ្វើ​ពិធី​កាត់គ្រោះ ។ តើដើម្បីកាត់គ្រោះនៅទី​នេះ គេត្រៀមសំណែនអ្វីខ្លះ?

តាមជំនឿ ដើម្បី​ទៅ​កាត់​ឆុងនៅវត្តភ្នំសែនដល់ខ្លាស គឺមានសំណែន​ដូចជា ​ផ្លែ​ឈើ ក្រដាស​សែន សាច់​ជ្រូក ពង​ទា ​ជាដើម។ ចំពោះសំណែន​ ពងទា និងសាច់ជ្រូក​ គឺត្រូវ​ដាក់ចូលមាត់ខ្លា ឲ្យស៊ីនូវគ្រោះចង្រៃឲ្យ​អស់។

តើឆ្នាំណាឆុងឆ្នាំជូត ឆ្នាំចិន ២០២០​ខាងមុខ​នេះ? ឆ្នាំវក ឆុងនឹង​ជូត​ខ្លាំង​ជាង​គេ​ ដែលត្រូវទៅកាត់ឆុង​នឹង​ខ្លា ស នៅវត្តភ្នំ។ នេះបើតាម​លោកតា កុង ឡុង ហោរាចិន ប្រាប់ Sabay កាល​ពីពេល​ថ្មីៗ​នេះ។

លោកតា កុង ឡុង បាន​លើកឡើង​ទៀត​ថា ក្រៅពីវក គឺមាន​ឆ្នាំ​ផ្សេង​ទៀត​ដែល​មិនសូវ​ល្អ គឺឆ្នាំ ជូត មមី មមែ ច និង ឆ្នាំថោះ ប៉ុន្ដែ​មិន​ថ្វីទេ គ្រាន់តែត្រណម​ ៣យ៉ាង​ប៉ុណ្ណោះ គឺ៖

  • ទី១. កុំសាងសង់ផ្ទះ បើកការដ្ឋាន ជួសជុល អាចមានគ្រោះថ្នាក់។ តែអ្នកដែលមិនមានឆ្នាំឆុង អាចឈរឈ្មោះជំនួសការសាងសង់ផ្ទះ ឬជួសជុលផ្ទះបាន ឬទិញផ្ទះថ្មី បានធម្មតា។

  • ទី២. បុណ្យសព៖ បើជៀសបានកុំទៅបុណ្យសពឲ្យសោះ ជាពិសេសថ្ងៃសពទើបស្លាប់ ។ តែអាចទៅបុណ្យ១០០ថ្ងៃបាន (មានវិធីទៅមិនឲ្យឆុង) ។

  • ទី៣. ចូលរួមពិធីមង្គលការ៖ យើងអាចទៅកម្មវិធីមង្គលការបាន ប៉ុន្ដែហាមដាច់ខាត ទៅដឹកដៃកូនក្រមុំ បើកម្លោះកុំទៅធ្វើជាអ្នកកំដរគេ កុំចូលរួមចាប់កូនកម្លោះ កូនក្រមុំ ជល់គ្នាថើបគ្នា និងកម្មវិធីផ្សំផ្គុំផ្សំដំណេក ជាដើម ដែលនាំឲ្យស៊យគេផង ស៊យយើងផង៕

- សូមចុចអាន៖ ចូលឆ្នាំចិន ឆ្នាំជូតខាងមុខ ឆ្នាំទាំង ៥ មិនសូវល្អ ត្រូវមានត្រណម ៣ចំណុច

- សូមចុចអាន៖ ចូលឆ្នាំចិន ឆ្នាំជូត ធាតុដី មានតែប្រើ៣ពណ៌នេះនាំសំណាងលាភហូរចូលផ្ទះ

- សូមចុចអាន៖ ចូលឆ្នាំចិន ឆ្នាំថ្មីជូត ឆ្នាំវកមានសំណាងខ្ពស់ តែក៏ត្រូវប្រយ័ត្ន ត្រូវធ្វើពិធីរំដោះគ្រោះ

សូមទស្សនាវីដេអូ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម