ក្រុម​មក​ពី​ឥណ្ឌូណេស៊ី ​ឈ្នះ​ជើង​ឯក​ពាន ​Siem Reap Super Asia Cup 2020

  • 2020-01-27 02:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ឥណ្ឌូណេស៊ី​ Bhayangkara FC ​បាន​ឈ្នះ​ពាន​រង្វាន់​ជើងឯក ​Siem Reap Super Asia Cup​ 2020 ​ក្រោយ​វាយ​បក​យក​ឈ្នះ​ក្រុម ​Petaling Jaya City FC រ​បស់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ​២-១ ​កាល​ពី​ម្សិលមិញ​នេះ។

មុន​ឈាន​ឡើង​មក​កាន់​វគ្គយក​ពាន​នេះ Bhayangkara ទម្លាក់​វិសាខា​ក្នុង​លទ្ធផល ១-០​ និង PJ City ឈ្នះ​ អង្គរថាយហ្គឺរ ​១-០ ​ដូច​គ្នា។ ចំណែក​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​អង្គរថាយហ្គឺរ ដែល​បាន​ឈ្នះវិ​សាខា​៦- ៥ ដោយ​បាល់ប៉េណាល់ទី​ ក្រោយ​ស្មើគ្នា១​ទល់​នឹង​១ ​នៅម៉ោង​ធម្មតា៩០នាទី។​

សម្រាប់​លោក​ K.Devan គ្រូ​បង្វឹក​ក្លឹប ​Petaling Jaya City FC និង​លោក P​aul Munster គ្រូបង្វឹក​ក្រុម Bhayangkara FC ​បាន​សម្ដែងការ​ពេញចិត្ត​ ចំពោះ​ការបានចូលរួម​ប្រកួតពាន​រង្វាន់​មិត្តភាព​អន្ដរជាតិ​នេះ ​ដោយសារ​​មាន​ក្រុមល្អៗ​ចូលរួម​ ពិសេស​ក្រុម​កម្ពុជា​ ដែល​ធ្វើឲ្យពួកគេ​ទទួលបាន​នូវបទពិសោធ​ល្អៗ ​សម្រាប់ត្រៀមរដូវកាលថ្មី ។ ​លើសពីនេះ ​លោក​ក៏​អរគុណ​​ដល់​ក្លឹបសៀមរាប​យូណាយធីត ដែល​បង្កើត​ពាននេះ​ឡើង​ផងដែរ ​។

ទន្ទឹម​គ្នា​នេះ លោក ប៊ួយ ដារី​ អ្នកចាត់ការទូទៅក្លឹបសៀមរាបយូណាយធីត ​និងកីឡដ្ឋាន SRU​ Stadium ​បាន​និយាយ​ថា លោក​ពិត​ជា​មាន​មោទនភាព​ ចំពោះ​ការរៀបចំព្រឹត្តិ​ការណ៍​អន្ដរជាតិ​ដ៏​ធំ​លើក​ដំបូង ដ្បិត​មាន​ចំណុច​ខ្វះខាត​បន្ដិចបន្ដួច​ តែ​ក្រុម​ចូលរួម​ សុទ្ធ​តែ​សម្ដែង​ការ​ពេញចិត្ត​ ហើយ​លោកសង្ឃឹមថា ​ការរៀប​ចំ​នា​ឆ្នាំ​ក្រោយ នឹង​កាន់​តែ​ធំ​ និង​មាន​ក្រុម​ខ្លាំង​ៗ​ចូលរួម​ប្រកួត​កាន់​តែ​ច្រើន៕

អត្ថបទ៖ វ៉ាន់ សក្ដិ