តាមពិតកីឡាករទទួលបានកាតក្រហមច្រើនជាងគេនៅ UCL មិនមែនជាខ្សែការពារទេ!
- 2020-01-28 23:54:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមពិតកីឡាករទទួលបានកាតក្រហមច្រើនជាងគេនៅ UCL មិនមែនជាខ្សែការពារទេ!
ចន្លោះមិនឃើញ
ក្នុងព្រឹត្តិការណ៍ក្របខ័ណ្ឌកំពូលអឺរ៉ុប កីឡាករភាគច្រើនកម្រទទួលបានកាតក្រហមណាស់។ ក្នុងនោះកីឡាករដែលទទួលបានកាតក្រហមច្រើនជាងគេមាន ២រូប ហើយពួកគេម្នាក់ៗត្រូវបានបណ្ដេញចេញពីទីលានតែ ៤លើកប៉ុណ្ណោះ។
កីឡាករទាំង ២រូបនោះគឺ ខ្សែប្រយុទ្ធស៊ុយអែតកីឡាករ Zlatan Ibrahimovic និងអតីតខ្សែបម្រើការពារហុល្លង់ Edgar Davids។
ចំណោមកាតក្រហមទាំង ៤ Zlatan បាននៅពេលដែលគេលេងនៅក្លឹបបារាំង Paris Saint-Germain ២ដង ហើយនៅ Inter Milan ម្ដង និងនៅ Juventus ម្ដង។
ចំណែកឯ Davids វិញ កាតក្រហមទាំង ៤លើកនោះ គឺគាត់បាននៅពេលលេងនៅក្លឹបអ៊ីតាលីទាំង ៤តែម្ដង ដោយសារតែកាតលឿងពីរដង។
សូមបញ្ជាក់ផងដែរថា កីឡាករដែលកំពុងប្រកបអាជីពនៅអឺរ៉ុបបច្ចុប្បន្ននេះ មានកីឡាករ ២រូបដែរ ដែលបានកាតក្រហមច្រើនជាងគេ គឺ ខ្សែបម្រើ PSG កីឡាករ Marco Verratti និងខ្សែការពារអេស្ប៉ាញ Sergio Ramos៕