គិត​មក​ទល់​ព្រឹក​នេះ​ឡើង​ជិត ៣ ពាន់​ករណី​ហើយ នេះ​វិធី​ឆែក​មើល​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត

  • 2020-01-28 01:39:49
  • ចំនួនមតិ 12 | ចំនួនចែករំលែក 80

ចន្លោះមិនឃើញ


គិត​មក​ទល់​ព្រឹក​ថ្ងៃ​ទី ២៨ មករា ឆ្នាំ ២០២០ នេះ អ្នក​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​ថ្មី (2019-nCoV) បាន​កើន​ឡើង​មក​ទល់ ២ ៩២៧ ករណី​ជាក់លាក់​ (Confirmed cases) ខណៈ​តួ​លេខ​អ្នក​ស្លាប់​មាន​ ៨២ នាក់។

ជៀសវាង​ការ​ទទួល​បាន​ព័ត៌មាន​យឺត​ពេល​ឬ​តាមដាន​នៅ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ជាក់លាក់ អ្នក​អាន​គួរ​ប្រើប្រាស់​ចំណេះដឹង​ផ្ទាល់​ខ្លួន បើក​មើល​គេហទំព័រ​ដែល​មាន​អាសយដ្ឋាន gisanddata.maps.arcgis.com ដោយ​ខ្លួន​ឯង​ផ្ទាល់។

ជា​រៀងរាល់​នាទី​លើ​គេហទំព័រ​មួយ​នេះ​មាន​ការ​អាប់ដែត​ដោយ​ប្រមែប្រមូល​ព័ត៌មាន​ពី​គ្រប់​បណ្តា​ប្រទេស​ទាំង​អស់​លើ​សកលលោក ទាក់ទិន​នឹង​ករណី​វីរុស​ផ្លូវ​ដង្ហើម​ថ្មី​ឬ​វីរុស Wuhan។

នៅ​ផ្នែក​ខាង​ឆ្វេង​ត្រង់​ប្រអប់ Confirmed Cases វា​បង្ហាញ​អំពី​ករណី​ជាក់លាក់​នៃ​តួ​លេខ​មនុស្ស​ដែល​​មាន​ឆ្លង​វីរុស​កូរ៉ូណា តួ​យ៉ាង​ដូច​បាន​បង្ហាញ​មាន​ប្រទេស​ចិន ២ ៨៦៣ ករណី ហុងកុង ៨ ករណី ថៃ ៨ ករណី កម្ពុជា ១ ករណី​ជា​ដើម។

នៅ​ផ្នែក​ខាង​ស្តាំ​មាន​បង្ហាញ​អំពី​តួ​លេខ​អ្នក​បាត់បង់​ជីវិត​ចំនួន ៨២ នាក់ និង​អ្នក​ដែល​ត្រូវ​បាន​ព្យាបាល​សះស្បើយ​ចំនួន ៦១ នាក់៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា