គូប្រជែង Tesla បង្ហាញតម្លៃឡានភីកអាប់ និង SUV ថោកជាងការរំពឹងទុក

  • 2020-01-28 02:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rivian ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក ហើយក៏ជាគូប្រជែងក្រុមហ៊ុន Tesla បានឲ្យដឹងថា តម្លៃនៃរថយន្តអគ្គិសនីរបស់ខ្លួន គឺ R1T និង R1S នឹងថោកជាងការរំពឹងទុក។

ក្នុងអំឡុងការបង្ហាញរថយន្ត R1T និង R1S នៅក្នុងទីក្រុង Mill Valley រដ្ឋ California នាពេលកន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Rivian លោក R.J. Scaringe បានបង្ហើបឲ្យដឹងថា រថយន្តភីកអាប់ម៉ូដែល R1T (ប្រភេទ mid-range) នឹងមានតម្លៃចាប់ពី ៦៩ ០០០ដុល្លារ។

R1T

ជាមួយនឹងតម្លៃប៉ុណ្ណេះ Scaringe អះអាងថា Rivian R1T នឹងបំពាក់ដំបូលកញ្ចក់ពិសេស ដែលអាចប្តូរពណ៌ពីថ្លាទៅខៀវ។ ដោយឡែក រថយន្ត SUV ម៉ូដែល R1S នឹងមានតម្លៃចាប់ពី ៧២ ០០០ដុល្លារ។

R1S

គួរឲ្យដឹងថា រថយន្ត Rivian R1T នឹងចេញលក់នៅចុងឆ្នាំ២០២០ នេះ ខណៈ R1S នឹងចេញលក់នៅក្រោយនោះបន្តិច៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង