Microsoft បន្សល់កំហុសឆ្គងដ៏អាម៉ាស់លើ Windows 7 ត្រូវបង្ខំចិត្តអាប់ដេតម្ដងទៀត
- 2020-01-28 07:43:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft បន្សល់កំហុសឆ្គងដ៏អាម៉ាស់លើ Windows 7 ត្រូវបង្ខំចិត្តអាប់ដេតម្ដងទៀត
ចន្លោះមិនឃើញ
កាលពីដើមខែមករាកន្លងទៅ Microsoft បានបញ្ចេញការអាប់ដេតផ្នែកសុវត្ថិភាពជាលើកចុងក្រោយសម្រាប់ Windows 7 ដែលជាការបញ្ចប់ការគាំទ្រនូវប្រព័ន្ធប្រតិបត្តិការនេះ ក្រោយរយៈពេលជាង ១០ឆ្នាំ។
ពេលនេះដែរ Microsoft បានបង្ហាញថាការអាប់ដេតចុងក្រោយនោះ គឺមានបង្កជាបញ្ហាមួយដល់ Wallpaper លើកុំព្យូទ័រ ដែលវាអាចបង្ហាញចេញពណ៌ខ្មៅ នៅពេលកំណត់ជា Stretch។ វាជាកំហុសឆ្គងដ៏អាម៉ាស់មួយ ដោយសារ Microsoft ត្រូវបញ្ឈប់ការគាំទ្រប្រព័ន្ធប្រតិបត្តិការ Windows 7 នេះ។
កាលដំបូង Microsoft និយាយថាថានឹងបញ្ចេញការអាប់ដេតដើម្បីដោះស្រាយបញ្ហានេះ សម្រាប់តែអង្គភាពដែលទិញនូវ Windows 7 Extended Security Updates (ESU) តែប៉ុណ្ណោះ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះផ្លាស់ប្ដូរចិត្តវិញ ដោយនឹងបញ្ចេញការអាប់ដេតសម្រាប់អ្នកប្រើ Windows 7 និង Windows Server 2008 R2 SP1 គ្រប់គ្នាតែម្ដង៕