ប្ដូរពីញ៉ាំ មកជាភេសជ្ជៈវិញ បន្លែប៉ុន្មានមុខនេះ មានអត្ថប្រយោជន៍ខ្ពស់ ហើយការពារផ្ដាសាយទៀត
- 2020-01-31 05:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដូរពីញ៉ាំ មកជាភេសជ្ជៈវិញ បន្លែប៉ុន្មានមុខនេះ មានអត្ថប្រយោជន៍ខ្ពស់ ហើយការពារផ្ដាសាយទៀត
ចន្លោះមិនឃើញ
មនុស្សភាគច្រើន មិនសូវចូលចិត្តទឹកបន្លែនោះទេ ប៉ុន្តែអត្តប្រយោជន៍ និងគុណសម្បត្តិរបស់វាល្អនឹកស្មានមិនដល់។ ការទទួលទានទឹកបន្លែផ្លែឈើដែលយកមកច្របាច់គាបយកតែទឹក ឬក្រឡុកនោះគឺមានសារធាតុចិញ្ចឹមខ្ពស់ ហើយជួយបន្ថែមកង្វះខាតនូវសារធាតុចិញ្ចឹមសំខាន់ៗផ្សេងៗក្នុងរាងកាយ។
ទឹកបន្លែប៉ុន្មានប្រភេទខាងក្រោមនេះ មិនត្រឹមតែផ្ដល់សារធាតុចិញ្ចឹមនោះទេ តែក៏ជួយទប់ស្កាត់នូវជំងឺជាច្រើនទៀតផងដែរ៖
១.ទឹកប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើ ជួយបង្ការជំងឺរលាកថ្លើម មហារីក ផ្ដាសាយ ព្យាបាលដំបៅក្រពះ និងជួយជាតិពុលពីរាងកាយ។
២. ទឹកមីនត៍សូដា ឬជីរអង្កាម
ជីរអង្កាមសម្បូរជាតិកាល់ស្យូម ផូស្វ័រ វីតាមីន C វីតាមីន A ច្រើនជាពិសេសអាចជួយភ្នែក ជំនួយបេះដូង ក្រៅពីនោះក្លិនក្រអូបឈ្ងុយរបស់ជីរអង្កាមជាប្រេងក្រអូបឆួល (មេនថល) ព្យាបាលជំងឺឈឺក្បាល និងជំងឺផ្ដាសាយ។
គ្រឿងផ្សំមានដូចជា ៖ ទឹកស៊ីរ៉ូប៍ ១/៤ ពែង ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ស្លឹកជីរអង្កាម ១ ១/៤ ពែង ក្រូចឆ្មារបេះជាកំពឹស ៦កំពឹស ទឹកសូដា និងទឹកកកដុំ។
៣. ទឹកស្លឹកត្រចៀកក្រាញ់
ស្លឹកទឹកត្រចៀកក្រាញ់មានបេតាខែរ៉ូទីនខ្ពស់ដល់ទៅ ១,២៤៣ I.U។ ក្នុងនោះមានវីតាមីន វីតាមីន C កាល់ស្យូម ផូស្វ័រ និងជាតិដែក ជួយបញ្ចុះទឹកនោម បំបាត់គ្រុន បំបាត់ក្ដៅក្នុង បន្ថយការស្រេកទឹក និងបញ្ចុះកម្ដៅ។ របៀបធ្វើលោកអ្នកគ្រាន់តែ៖
៤. ទឹកការ៉ុត
ទឹកការ៉ុតជំនួយភ្នែក និងពណ៌ស្បែកបានយ៉ាងល្អ ព្រមទាំងជួយដល់ថ្លើមបណ្ដេញជាតិពុលចេញពីរាងកាយបានយ៉ាងល្អ។ ព្រមទាំងការពារជំងឺមហារីកផ្សេងៗដូចជា មហារីកសួត មហារីកបំពង់សម្លេង មហារីកក្រពះ មហារីកពោះ។
របៀបធ្វើ៖ គ្រាន់តែលាង លាងការ៉ុត ប៊ីទ្រូត ឆៃថាវឱ្យស្អាត ចិត្តសំបកហាន់ជាកង់ៗ រួចក្រឡុកលាយគ្នាជាមួយទឹកដោះគោស្រស់ជាការស្រេច។
៥. ទឹកមើមឈូក
សាច់មើមឈូកមានវីតាមីន C និងសារជាតិខនិជផ្សេងៗ ជួយបំប៉នថាមពលជួយឱ្យឆាប់ជាសះស្បើយពីជំងឺនានា ដូចជាបញ្ចុះកម្ដៅក្នុងខ្លួន ជួយបង្កើនឈាម និងជួយឱ្យទទួលទានអាហារបាន។
វិធីធ្វើ៖ ដាំទឹកឱ្យក្ដៅល្មម រួចជាក់មើមឈូកស្ងោរឱ្យទាល់តែឡើងពណ៌ស៊ីជម្ពូ ដាក់ទឹក ៣ពែង ម្នាស់ហាន់ជាដុំ ១/២ ពែង មើមឈូកហាន់ជាកង់ស្ដើងៗ ១/២ពែង ស្ករត្នោត ២ស្លាបព្រាបាយ អំបិលម៉ដ្ឋ ១/៤ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ រួចកិនបញ្ចូលគ្នាជាការស្រេច។
៦. ទឹកត្រប់ខាក្រឡុក
វាជាថ្នាំបញ្ចុះទឹកនោម ជួយបញ្ចេញទឹកចេញពីរាងកាយព្រោះតម្រងនោមធ្វើការខុសប្រក្រតី ជួយបន្ថយការឡើងសម្ពាធឈាម បំបាត់ការស្រេកទឹក ជួយបញ្ចុះកម្ដៅ ព្យាបាលជំងឺក្អក កម្ចាត់ស្លេស្ម៍។
អត្ថបទដកស្រង់ចេញពី៖ SPP សៀវភៅសុខភាព
Manulife Cambodia គាំទ្រការស្រលាញ់សុខភាព