ធ្លាប់តែឃើញទឹកជ្រោះប៊ូស្រាដំណាក់ទី១ ចុះដំណាក់ទី២ វិញ ស្អាតប៉ុណ្ណាដែរ?

  • 2020-01-29 07:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជ្រោះ​ប៊ូស្រា គឺជា​រមនីយដ្ឋាន​ដ៏ល្បីល្បាញមួយ​ប្រចាំខេត្តមណ្ឌលគិរី។ ប៊ូស្រា ស្ថិត​នៅ​ស្រុកពេជ្រដា មានចម្ងាយជាង ៣៣គីឡូម៉ែត្រ​ពីរង្វង់មូលគោព្រៃ ទីរួមខេត្តមណ្ឌលគិរី។

ទឹកជ្រោះ​ប៊ូស្រាដំណាក់ទី១ មានកម្ពស់​ជាង ២០ម៉ែត្រ ជា​ទីដែល​អ្នក​ទេសចរ​និយមទៅទស្សនា​ច្រើនជាងគេ។ ចំណែក​ទឹកជ្រោះប៊ូស្រាដំណាក់ទី២ ជាទីដែលអ្នកទេសចរកម្រ​បានឃើញ។

ដើម្បី​ទៅកាន់​ទឹកជ្រោះដំណាក់ទី២ យើងត្រូវធ្វើដំណើរឆ្លងកាត់ព្រៃ ប្រមាណ ១៥នាទី រួចត្រូវសរសៀចុះតាមជញ្ជាំងថ្មីដ៏ចោត ដែលមានកម្ពស់ជាង ៤ម៉ែត្រ រួច​បន្ត​ដំណើរ​តាមជណ្ដើរឈើបែកបាក់ចុះ​មក​ក្រោម តាមផ្លូវ​​ឬស្សី។

បន្ថែមលើនេះ រមនីយដ្ឋាន​ទឹកជ្រោះប៊ូស្រា ក៏មាន​ខ្សែរ៉ត សម្រាប់​ភ្ញៀវ​ទេសចរ​ជិះ​មើលទេសភាព​ដ៏ស្រស់ត្រកាលផងដែរ។

ចង់ដឹងកាន់តែច្បាស់ សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយ Asian Kitchen, ហាងនំប៉័ង TOUS les JOURS, Lotteria និង Domino's Pizza និងគាំទ្រដោយក្រសួងទេសចរណ៍៕