អង្គការសុខភាពពិភពលោក ព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់ពីវីរុសឆ្លងកូរ៉ូណាដ៏កាចសាហាវ

  • 2020-01-30 03:19:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោក បាន​ប្រកាស​ឲ្យ​ពិភពលោក​ទាំង​មូល​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ទប់ទល់​នឹង​វីរុស​ឆ្លង​កូរ៉ូណា​ដែល​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យោង​តាម​លោក Mike Ryan ឲ្យ​ដឹង​ថា​អង្គការ​សុខភាព​ពិភពលោក នឹង​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ពិភាក្សា​ថា​តើ​វីរុស​នេះ​ បង្កើត​ជា​គ្រោះ​អាសន្ន​សម្រាប់​សុខភាព​ទូទាំង​ពិភពលោក​ឬ​យ៉ាងណា។ យ៉ាង​ណា​មិញ លោក Mike បាន​ធ្វើ​ការ​សរសើរ​រដ្ឋាភិបាល​ចិន​ដែល​បាន​ឆ្លើយ​តប​នឹង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ដោយ​លើក​ឡើង​ថា​បញ្ហា​ប្រឈម​ពិត​ជា​ធំ​ធេង​ណាស់ ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​ចិន​ពិត​ជា​សម​ស្រប។ លើស​ពី​នេះ​ លោក​បាន​បន្ថែម​ថា​ក្រុម​អ្នក​ជំនាញ​អន្ដរជាតិ កំពុង​តែ​រៀប​ចំ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ធ្វើ​ការ​ជាមួយ​អ្នក​ជំនាញ​នៅ​ទីនោះ ដើម្បី​សិក្សា​បន្ថែម​ពី​របៀប​ដែល​ជំងឺ​នេះ​ឆ្លង​ពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​។

គួរ​ឲ្យដឹង​ថា ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បង្ក​ដោយ​វីរុស​កូរ៉ូណា បាន​កើន​ឡើង​ដល់ ១៧០នាក់ ខណៈ​អ្នកឆ្លង​កើន​ឡើងជាង ១៧០០ករណី​បន្ថែមទៀត ដែល​សរុប​ទៅ គឺ​មានចំនួន ៧៨១០ ករណី​គិត​ត្រឹម​ថ្ងៃ​ទី៣០ ខែ​មករានេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន