ជាប្រទេសតូចមួយមែនតែ ស្រីលង្កា អាចផលិតឡានអគ្គិសនី លក់ក្នុងតម្លៃ ២៥ម៉ឺនដុល្លារ (វីដេអូ)

  • 2020-01-30 03:30:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vega ដែលជាក្រុមវិស្វករមួយរបស់ប្រទេសស្រីលង្កា នឹងនាំយករថយន្តដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់របស់ខ្លួន ទៅឲ្យពិភពលោកបានឃើញ និងស្គាល់ នៅក្នុងកម្មវិធី 2020 Geneva Motor Show ដែលនឹងធ្វើឡើងក្នុងខែមិនាខាងមុខនេះ។

រថយន្តអគ្គិសនីដំបូងបង្អស់របស់ប្រទេសស្រីលង្កាខាងលើ ត្រូវបានគេហៅឈ្មោះថា Vega EVX ដែលមានលក្ខណៈពិសេស និងខ្លាំងនឹកស្មានមិនដល់។

រថយន្ត Vega EVX មានប្រវែង ៤,៥ម៉ែត្រ ទទឹង ២ម៉ែត្រ កម្ពស់ ១,២ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨ម៉ែត្រ ហើយមានទម្ងន់ ២តោន។ វាប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ ដែលបង្កើតកម្លាំងសរុបបាន ៨០៤សេះ និងអាគុយអគ្គិសនីដែលអាចឲ្យវាបើកបានចម្ងាយ ២៥០គីឡូម៉ែត្រ ហើយអាចសាកភ្លើងល្បឿនលឿនតាមបច្ចេកវិទ្យា ChadeMo និង CCS កម្លាំង ១២០គីឡូវ៉ាត់ទៀតផង។

យោងតាម Vega បានឲ្យដឹងថា EVX អាចជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,‌១វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងណាមិញ រថយន្តនេះមានតម្លៃរហូតដល់ទៅ ២៥០ ០០០ដុល្លារឯណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ insideevs   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី