កាល់តិច ផ្ដល់​រង្វាន់មហិមា រថយន្តទំនើប TOYOTA RUSH ស៊េរីឆ្នាំ 2020

  • 2020-02-03 01:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីតធីត តែងតែរៀបចំកម្មវិធីប្រូម៉ូសិនថ្មី ប្លែកជានិច្ច ដើម្បីលើកទឹកចិត្ត និងថ្លែងអំណរគុណដល់អតិថិជនរបស់ខ្លួន ដែលជឿជាក់ ហើយនិយមចាក់ប្រេងឥន្ធនៈកាល់តិចឲ្យម៉ូតូ ឬរថយន្តរបស់ពួកគាត់។

ឆ្នាំនេះរឹតតែរំភើប រឹតតែអស្ចារ្យ អធិកអធមជាងឆ្នាំណាៗ ជាមួយមហាកម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់ ឬក៏ The Power to Win” ដែលនាំមកជូនជាពិសេសដោយស្ថានីយប្រេងឥន្ធនៈ កាល់តិច។ កម្មវិធីផ្សងសំណាងនេះចាប់ផ្តើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩ រហូតគូប៉ុនផ្សងសំណាងអស់ពីស្តុក។

ឥឡូវនេះ ប្រជាជនកម្ពុជាមិនត្រឹមតែទទួលបានប្រេងឥន្ធនៈដែលមានគុណភាពល្អបំផុត និងមានថាមពលកំណត់ត្រាពិភព​លោក​នោះទេ ថែមទាំងមានឱកាសឈ្នះរង្វាន់ធំៗ ជាច្រើនសន្ធឹកសន្ធាប់ពីការចាក់ប្រេងឥន្ធនៈកាល់តិចនៅទូទាំងប្រទេសកម្ពុជា។

អតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ដោយគ្រាន់តែចាក់ប្រេងឥន្ធនៈកាល់តិចឲ្យយានយន្ត៖

  • សម្រាប់ម៉ូតូ៖ រាល់ការចាក់ប្រេងឥន្ធនៈកាល់តិចចាប់ពី ២ លីត្រឡើងទៅ (ក្នុងមួយប្រតិបត្តិការ) នឹងទទួលបានគូប៉ុនផ្សងសំណាង ១ សន្លឹក។

  • សម្រាប់រថយន្ត៖ រាល់ការចាក់ប្រេងឥន្ធនៈកាល់តិចចាប់ពី១០ លីត្រឡើងទៅ (ក្នុងមួយប្រតិបត្តិការ) នឹងទទួលបានគូប៉ុនផ្សងសំណាង ៥ សន្លឹក។

  • កាន់តែពិសេស អតិថិជននឹងទទួលបានចំនួនគូប៉ុនទ្វេដង ប្រសិនបើចាក់ប្រេងសាំងស៊ុបពែរ (Techron Gold)។

  • ចំណែកឯអតិថិជនដែលទិញទំនិញនៅហាង Star Mart អស់ចាប់ពី ២ ដុល្លារឡើងទៅ (ក្នុងមួយប្រតិបត្តិការ) នឹងទទួលបានគូប៉ុនផ្សងសំណាង ១ សន្លឹកផងដែរ។

ពិតជាអស្ចារ្យមែនទែន សម្រាប់កម្មវិធី “ថាមពលដើម្បីឈ្នះរង្វាន់” ពីប្រេងឥន្ធនៈកាល់តិច។ លោកអ្នកគ្រាន់តែបំពេញឈ្មោះ អាសយដ្ឋាន និងលេងទូរស័ព្ទ លើគូប៉ុនផ្សងសំណាងឲ្យបានត្រឹមត្រូវ រួចយកទៅដាក់ក្នុងធុងឆ្នោតនៅតាមស្ថានីយប្រេងឥន្ធនៈកាល់តិចដើម្បីធ្វើការចាប់រង្វាន់។

ចំពោះកម្មវិធីចាប់រង្វាន់នឹងធ្វើឡើង ជាមួយការប្រកាសឈ្នោះអ្នកឈ្នះរង្វាន់នៅក្នុងកម្មវិធីប្រគំតន្រ្តី “A1 Concert” របស់ទូរទស្សន៍ MyTV ។ ការចាប់ឆ្នោតលើកទី ១ នៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២០, លើកទី២ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ និងការចាប់ឆ្នោតលើកចុងក្រោយយករង្វាន់ធំ នៅថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២០។

បើគិតដល់រង្វាន់វិញ ញាក់សាច់ គឺសុទ្ធតែរង្វាន់ធំៗ ឡូយៗកប់សារី ដែលមានដូចជា៖ រង្វាន់ធំរថយន្តស៊េរីទំនើប TOYOTA RUSH ស៊េរីឆ្នាំ 2020 (១ រង្វាន់), ទូរស័ព្ទ iPhone 11 Pro (៣ រង្វាន់), ទូរទស្សន៍ម៉ាក LG (៩ រង្វាន់) និងម៉ាស៊ីនបោកគក់ម៉ាក LG (៩ រង្វាន់)។

ពិតជាវិសេសវិសាលមែនទែន! លោកអ្នកគ្រាន់តែចាក់ប្រេងឥន្ធនៈកាល់តិចឲ្យរថយន្ត ឬម៉ូតូ របស់លោកអ្នក ឬក៏ទិញទំនិញនៅហាង Star Mart នឹងមានឱកាសឈ្នះរង្វាន់! រួសរាន់ឡើងជាមួយការផ្តល់ជូនដ៏អស្ចារ្យនេះ! សូមអញ្ជើញទៅកាន់ស្ថានីយប្រេងឥន្ធនៈកាល់តិចដែលនៅជិតលោកអ្នក ហើយចាក់ប្រេងឥន្ធនៈឲ្យយានយន្តលោកអ្នកនៅថ្ងៃនេះ៕