មកដឹងលក្ខណៈពិសេស "ឡានរថក្រោះ" មានអាវការពារគ្រាប់ សុវត្ថិភាពស្មើឡានប្រធានាធិបតីជិះ (វីដេអូ)

  • 2020-02-04 06:47:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Rezvani Tank ដែលត្រូវបានគេហៅថា "ឡានរថក្រោះ" ចែកចេញជា ៣ប្រភេទ គឺ Tank ធម្មតា, Tank X និង Tank X Military Edition ដែលអាចការពារគ្រាប់បាន។

រថយន្តអាចការពារគ្រាប់ Tank X Military Edition មានលក្ខណៈពិសេសជាច្រើន ដែលផ្តល់សុវត្ថិភាពដល់អ្នកជិះ សឹងស្មើរថយន្តរបស់ប្រធានាធិបតី។ ជាក់ស្តែង វាប្រើកញ្ចក់ការពារគ្រាប់ក្រាស់ខ្លាំង រហូតធ្វើឲ្យទ្វារមួយចំហៀងមានទម្ងន់ដល់ ៥០គីឡូក្រាម។ លើសពីនេះទៅទៀត តួខ្លួនទាំងមូលរបស់វាអាចការពារគ្រាប់កម្រិត៧ (Ballistic Protection Level 7) ស្មើនឹងរថយន្តរបស់ប្រធានាធិបតីអាមេរិកជិះ។

ក្រៅពីមានតួខ្លួនអាចការពារគ្រាប់ វាក៏មានមុខងារពិសេសមួយចំនួនទៀតដូចជា ដៃទ្វារឆក់, បាញ់ផ្សែង, បាញ់ភ្លើង, ម៉ាសការពារហ្គាស, មានផ្នែកខាងក្នុងប្រណីតខ្លាំង, អាចការពារពីការវាយប្រហារអេឡិចត្រូម៉ាញេទិក (EMP) ហើយថែមទាំងមានកាមេរ៉ាវាស់កម្តៅ និងកាមេរ៉ាមើលពេលយប់ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Tank X Military Edition នេះ ប្រើ​ម៉ាស៊ីន​ចំណុះ ៦,២លីត្រ ប្រភេទ Supercharged មាន​ចំនួន ៨ស៊ីឡាំង ជា​ម៉ាស៊ីន​របស់ Dodge Challenger SRT Demon មាន​កម្លាំង​ដល់ ១ ០០០សេះឯណោះ ខណៈតម្លៃរបស់វាអាចឡើងដល់ ៣៥០ ០០០ដុល្លារ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង