Xiaomi ដាក់​លក់​ទួរណឺវិស​អេឡិចត្រូនិក ចុច​បញ្ជា​មូល​យក​ផុយៗ​តម្លៃ​ជាង ២០ ដុល្លារ

  • 2020-02-04 09:25:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Xiaomi បាន​ប្រកាស​ចេញ​លក់​នូវ​ទួរណឺវិស​អេឡិចត្រូនិក​ឲ្យ​ឈ្មោះ MIJIA All-in-One ​ដែល​មាន​លក់​នៅ​ហាង Xiaomi Home និង Mi Mall ក្នុង​ប្រទេស​ចិន នៅ​តម្លៃ​ប្រមាណ ១៤៩ យន់​ឬ​ខ្ទង់ ២១ ដុល្លារ ហើយ​មាន​ការ​បញ្ចុះ​តម្លៃ​មក​សល់ ១៨ ដុល្លារ​នៅ​ថ្ងៃ​ទី ៥ ​កុម្ភៈ។

ទួរណឺវិស​រាង​សាមញ្ញ តម្រូវ​បាន​ច្រើន​ប្រភេទ​អាច​ដោះដូរ​ក្បាល​របស់​វា​តាម​ចិត្ត ហើយ​ទម្ងន់​ខ្លួន​ស្រាល​ត្រឹម ១៨៥ ក្រាម និង​កម្រាស់​ ៣០ ម.ម ប៉ុន្តែ​វា​មាន​ភាព​ធុន​មិន​ងាយ​បាក់បែក​នោះ​ឡើយ។

យើង​អាច​ផ្លាស់ប្តូរ​ការ​ប្រើប្រាស់​ជា​ប្រភេទ Electric Mode (ការ​បញ្ជា) ឬ General Mode (ការ​ប្រើប្រាស់​ទូទៅ) ខណៈ​ថាមពល​ថ្ម​មាន​ទំហំ ១ ៥០០mAh ដែល​អាច​ប្រើ​មូល​វិស​ចេញ​ប្រមាណ ១៨០ លើក​រៀងរាល់​ការ​សាក​មួយ​ពេញ​ម្តង៕

អានអត្ថបទ:

ប្រភព៖ techxcite   ប្រែ​សម្រួល៖ កៅ រក្សា