ងាកពីទូរសព្ទមកមើល​តម្លៃ Apple Watch Serie 5 នៅសល់តម្លៃប៉ុន្មាន?

  • 2020-02-05 02:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី iPhone ក្រុមហ៊ុន Apple ក៏​មាន​នាឡិកា​ឆ្លាត​វៃ​ដែល​មាន​ភាព​ពេញ​និយម​ផងដែរគឺ Apple Watch ដែល​បច្ចុប្បន្ន​បាន​ចេញ​ដល់​ជំនាន់​ទី ៥ ហើយ ដែល​​មាន​រូបរាង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ។

Apple Watch ជំនាន់​ថ្មី​នេះ​មាន​មុខងារ​​ជា​ច្រើន​ដែល​គួរ​ចាប់​អារម្មណ៍​ដូច​ជា Always-On-display ​ជា​មុខងារ​ថ្មី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​ Apple Watch បង្ហាញ​ម៉ោង​គ្រប់​ពេល​ទាំង​អស់​មិន​ថា​ពេល​អ្នក​មិន​ប្រើ​វា​ឡើយ​។

លក្ខណៈ​​ពិសេស Apple Watch series 5មាន​មុខងារសង្គ្រោះ​បន្ទាន់អន្តរជាតិ ឬ International Emergency Calls ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​តេ​ទៅ​លេខ​សង្គ្រោះ​បន្ទាន់​ដោយប្រើ Apple Watch នៅ​ជាង​ ១៥០ ប្រទេស ដោយ​មិន​ត្រូវ​ការ​ iPhone។

មាន​លក់​នៅ​តាម​ហាង​ក្នុង​ក្រុង​ភ្នំពេញ​មិន​ចាញ់ iPhone ស៊េរី​ថ្មី Apple Watch series 5 សម្រាប់​ទំហំ 40mm មាន​តម្លៃ​ខ្ទង់ ៤២៥ ដុល្លារ និង​ទំហំ 44mm មាន​តម្លៃ​ខ្ទង់ ៤៥៥ ដុល្លារ៕

ចុចអាន៖

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី