ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ប្រកាស​ពី​ការ​ប្រឡង​ជ្រើសរើស​បេក្ខជន​បម្រើ​ការងារ​

  • 2020-02-05 12:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃ​ទី០៥ ខែ​កុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​ប្រកាស​ពី​ការ​ជ្រើសរើស​បេក្ខជន​ចូល​បម្រើ​ការងារ ដោយ​ជ្រើសរើស​ទាំង​ពីរ​ភេទ​ក្នុង​ក្របខ័ណ្ឌ "ក" ចំនួន ២២​នាក់។

ចំណោម​ ២២​នាក់​នោះ​មាន​ ផ្នែក​នីតិសាស្ត្រ និង​រដ្ឋបាល​សាធារណៈ ១៧​នាក់ និង​ផ្នែក​ព័ត៌មាន​វិទ្យា ៥នាក់។

ចំពោះ​លក្ខខ័ណ្ឌ​វិញ​ បេក្ខជន​ទាំង​អស់​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ និង​មាន​សញ្ញាប័ត្រ​ចាប់​ពី​បរិញ្ញាបត្រ​ឡើង​ទៅ ហើយ​ចំពោះ​វិញ្ញាសា​ប្រឡង​វិញ ប្រឡង​ចំណេះដឹង​ទូទៅ ប្រឡង​ភាសា​អង់គ្លេស និង​ប្រឡង​ជំនាញ។

ប្រសិន​បើ​មាន​ចំណាប់អារម្មណ៍​ បេក្ខជន​ទាំង​អស់​អាច​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង​នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី (ខាង​ផ្លូវ​កម្ពុជា​ក្រោម) ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ២០២០

ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​លម្អិត៖

អត្ថបទ៖ ហ៊ីម រស្មី