គំរូ​នេះ​ប្លែក! ​iPhone 9 ពណ៌ Jet Black ថតព្រាលបាន តម្លៃ​ធូរ ៣៩៩ ដុល្លារ

  • 2020-02-06 04:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ ConceptsiPhone បាន​ចេញ​ផ្សារនូវ​វីដេអូគំរូ​រូបរាង​ iPhone 9 ប្លែក​ភ្នែក​មួយ​ផ្សេង​ទៀត ដែល​ប្រមូល​ផ្តុំ​ព័ត៌មាន​ផ្សេងៗ​តាម​ចចាមអារ៉ាម​លេចធ្លាយ​កន្លង​មក ហើយ​រចនា​ឡើង​ដោយ​លោក Mauro Battino។

តាម​ប្រភព​បាន​ទម្លាយ​នូវ​ការ​ជឿជាក់​មួយ​ចំនួន មុន​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​របស់ iPhone 9 ដូច​ខាង​ក្រោម៖

  • ​ប្រើ​អេក្រង់ LCD ៤,៧ អ៊ីញ (ដូច iPhone 8)
  • បំពាក់​បន្ទះ​ឈីប Apple A13 Bionic
  • ​កាមេរ៉ា​ក្រោយ​អាច​ថត Portrait (អាច​កែ​សម្រួល​កម្រិត​ព្រាល​ក្រោយ​ការ​ថត)
  • ស្ថិត​ក្នុង​ជម្រើស​ ៤ ពណ៌ មាន​ខ្មៅ ស ក្រហម និង​ខ្មៅ​រលោង Jet Black
  • តម្លៃ ៣៩៩ ដុល្លារ

ទស្សនា​វីដេអូ​ខាង​ក្រោម៖

យ៉ាងណាមិញ​ចំពោះ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ ដំបូង​ឡើយ​អាច​នឹង​ធ្វើ​ទៅ​បាន​នា​ខែ​មិនា​ខាង​មុខ ប៉ុន្តែ​ដោយ​សារ​ចង្វាក់​ផលិតកម្ម​មាន​ភាព​រអាក់រអួល​ក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា ក៏​ញាំង​ឲ្យ​មាន​ការ​លើក​ពេល​បន្ថែម​ទៀត៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា