ដឹងអត់ Lexus អាចលក់ឡាន Hybrid ប្រណីតច្រើនដាច់គេក្នុងលោក
- 2020-02-07 02:57:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ Lexus អាចលក់ឡាន Hybrid ប្រណីតច្រើនដាច់គេក្នុងលោក
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុនរថយន្តប្រណីតជប៉ុន Lexus អាចលក់រថយន្តបានសរុប ៧៦៥ ៣៣០ គ្រឿងនៅទូទាំងពិភពលោក ដែលកើនឡើង ១០% បើធៀបនឹងឆ្នាំមុន។ នៅឆ្នាំ ២០១៩ ដដែលក្រុមហ៊ុនអាចលក់ចេញរថយន្តសរុបបាន ១០ លានគ្រឿង ក្នុងរយៈពេល ៣០ ឆ្នាំនៃការកកើតម៉ាកនេះឡើង។
កំណើនលក់នៃរថយន្តនៅឆ្នាំ ២០១៩ គឺដោយសារការពេញនិយមលើរថយន្ត Hybrid របស់ខ្លួនដែលមានដូចជា UX 250h និង RX 450h ដែលទើបទទួលបានការអាប់ដេតថ្មី។ ចាប់តាំងពីឆ្នាំ ២០០៥ មក Lexus អាចលក់រថយន្ត Hybrid បានជាង ១,៧ លានគ្រឿង នៅទូទាំងពិភពលោក ដែលធ្វើឲ្យក្លាយជាក្រុមហ៊ុនលក់រថយន្ត Hybrid ប្រណីតបានច្រើនជាងគេបំផុត។
ត្បិតថាជោគជ័យជាមួយនឹងរថយន្តប្រភេទ Hybrid មែន ប៉ុន្តែក្រុមហ៊ុនក៏មិនមើលរំលងរថយន្តអគ្គិសនីដែរ។ ជាក់ស្ដែងក្រុមហ៊ុនបានបង្ហាញចេញរថយន្តអគ្គិសនីដំបូងកាលពីចុងឆ្នាំ ២០១៩ គឺម៉ូដែល Lexus UX 300e ដែលម៉ូទ័រអគ្គិសនីរបស់វាមានកម្លាំង ២០១ សេះ ហើយអាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។ រថយន្តនេះនឹងចេញលក់នៅអឺរ៉ុបនាចុងឆ្នាំ ២០២០ នេះ៕