សល់ជាង ១ខែទៀត ពេលនេះស្តង់ Digital Cambodia 2020 ជិតអស់បាត់!

  • 2020-02-10 03:06:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្តង់​តាំង​បង្ហាញ​​នៃ​កម្មវិធី​ Digital Cambodia 2020 នៅ​សេសសល់​ចំនួន​មិន​ច្រើន​នោះ​ឡើយ ខណៈ​ដែល​កម្មវិធី​នៅ​សល់​ពេល​ជាង ១ ខែ​ទៀត​ឯណោះ ពោល​គឺ​​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ២០ ដល់ ២២ ខែ​មីនា​ខាង​មុខ​នេះ។

សកម្មភាពកាលពីឆ្នាំមុន

ព្រឹត្តិការណ៍ Digital Cambodia 2020 គឺ​ជា​ពិព័រណ៍​​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ប្រចាំ​ឆ្នាំ ​ដែល​ឆ្នាំ​នេះ​គឺ​ជា​លើក​ទី​ពីរ​នៃ​ការ​ប្រារព្ធ​កម្មវិធី ​ជា​មួយ​ប្រធាន​បទ​ទាក់​ទង់​​នឹង​​វិស័យ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន ដែល​នឹង​ត្រូវ​រៀបចំ​នៅសាលពិព័រណ៍កោះពេជ្រ ដែលមានវិទ្យាស្ថានជាតិ NIPTICT ជាម្ចាស់ព្រឹត្តិការណ៍។

Digital Cambodia 2020 ​ទទួល​បាន​ការ​សហការ​ឧបត្ថម្ភដោយ មូលនិធិ ស.អ. CBRD Fund សហការរៀបចំ​ព្រឹត្តិការណ៍​ដោយ Sabay និង​ក្រុមហ៊ុន​​​ Compass Advertisingហើយ​មាន​អ្នក​ចូល​រួម​វិភាគ​ទាន​ធំ​ចំនួន​បី​រួម​មាន​ក្រុមហ៊ុន Smart Cellcard និង Metfone។ ចំណែក​ដៃ​គូ​ពិសេសៗ​សម្រាប់​ព្រឹត្តិការណ៍​នេះ​រួម​មាន​​ Union Pay, ​Wing, ដៃគូ​​ផ្នែក​ដឹក​ជញ្ជូន Tada, ដៃគូ​ផ្នែក​អ៊ីន​ធឺណិត Ezecom, ដៃគូ Smart Home LG​និង​ដៃគូសណ្ឋាគារ Raffles Hotel Le Royal។

សកម្មភាពកាលពីឆ្នាំមុន

រំឭក​ទៅ​កាន់​ព្រឹត្តិការណ៍​​ Digital Cambodia ​កាល​ពី​ឆ្នាំ​មុន ត្បិត​ថា​ជា​លើក​ដំបូង​មែន​ពិត ប៉ុន្តែ​អាច​​ស្រូប​ទាញ​ចំណាប់​អារម្មណ៍​មហាជន​បាន​ច្រើន​សន្ធឹក ដោយ​កាល​ពី​ឆ្នាំ ២០១៩ មាន​អ្នក​បាន​ឃើញ​នៅ​លើ​អនឡាញ​ចំនួន ២ ​លាន​ដង និង​មាន​អ្នក​មក​ចូលរួម​ទស្សនា​ផ្ទាល់ ដល់​ទៅ​ជាង ៣ម៉ឺន​នាក់​ឯណោះ។

សកម្មភាពកាលពីឆ្នាំមុន

​​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​មាន​ចំណាប់​អារម្មណ៍​​ចូល​រួម​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​​បច្ចេកវិទ្យា​ថ្នាក់​ជាតិ​ដ៏​ធំ​នេះ អាច​ទំនាក់ទំនង​ក្រុម​ការងារ​ Digital Cambodia តាម​រយៈ​លេខ​ទូរសព្ទ 096 215 5162 | 017 871 807 ឬ​ចូល​ទៅ​កាន់​ទំព័រ Facebook Digital Cambodia៕​​​​

អត្ថបទ៖ សុខហេង