បើកទំព័រសប្ដាហ៍ថ្មី កូនខ្មែរនៅអាមេរិក ចេញបទស្នេហាយ៉ាងពីរោះស្រទន់
- 2020-02-10 03:16:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកទំព័រសប្ដាហ៍ថ្មី កូនខ្មែរនៅអាមេរិក ចេញបទស្នេហាយ៉ាងពីរោះស្រទន់
ចន្លោះមិនឃើញ
កូនខ្មែរមួយរូបដែលបច្ចុប្បន្ន បាន និងកំពុងរស់នៅសហរដ្ឋអាមេរិក ទើបបានចេញបទចម្រៀងថ្មីផ្ទាល់ខ្លួនក្ដៅៗដោយបទនេះ មានចំណងជើងថា "First Love” ដែលជាប្រភេទបទមនោសញ្ចេតនាស្នេហាពីរោះស្រទន់។
តារាចម្រៀងដើមកំណើតខ្មែររូបនេះមានឈ្មោះថា Soup Pha ជាបុគ្គលដែលស្រឡាញ់ងប់ងុលនឹងសិល្បៈចម្រៀងមួយរូប។ "First Love” រៀបរាប់ពីរឿងពិតនៃជីវិតស្នេហារបស់តារាចម្រៀងតែម្ដង ដែលលោកអះអាងថា ជាទិដ្ឋភាពដែលលោកតែងតែចងចាំមករហូត។ យ៉ាងលោក មិនបាននិយាយលម្អិតពាក់ព័ន្ធជីវិតស្នេហារបស់លោកដែលកើតឡើងនៅទឹកដីលោកខាងលិចនោះទេ។
នេះជាបទដំបូងរបស់លោកសម្រាប់ការចាប់ផ្ដើមឆ្នាំ ២០២០។ មិនខុសពីបទមុនដែរ Soup Pha ប្រាប់ថា លោកធ្វើបទចម្រៀងនេះ ដើម្បីផ្សព្វផ្សាយពីភាសាជាតិនៅលើទឹកដីសហរដ្ឋអាមេរិក បូករួមនឹងលើកកម្ពស់វិស័យសិល្បៈតន្ត្រីជាតិលើដីលោកខាងលិចនេះផងដែរ។ ឈរលើគោលការណ៍នេះ លោកបញ្ជាក់ថា នឹងបន្តផលិតបទចម្រៀងភាសាជាតិបន្តបន្ទាប់ទៀតតាមលទ្ធភាពនាពេលខាងមុខ។
តោះ...ស្ដាប់បទថ្មីរបស់កូនខ្មែររស់នៅអាមេរិករូបនេះ យកអារម្មណ៍ស្រស់ស្រាយសម្រាប់ការចាប់ផ្ដើមការងារក្នុងសប្ដាហ៍ថ្មីទាំងអស់គ្នា!!!