អ្នកស្លាប់កាន់តែកើន! ត្រឹម​មួយថ្ងៃ កូរ៉ូណាវីរុស សម្លាប់មនុស្សឡើងដល់ ៩០នាក់នៅចិន

  • 2020-02-10 07:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួនអ្នកស្លាប់ជាផ្លូវការពីការផ្ទុះឡើងនៃវីរុស​កូរ៉ូណា បានកើនឡើងនៅថ្ងៃចន្ទ​នេះ ដល់ ៩១០ នាក់ហើយ​ដោយរដ្ឋាភិបាលនិយាយថាការឆ្លងសរុបបានកើនឡើងដល់ ៤០ ៥៥៤នាក់។

យោង​តាម​គណៈកម្មការសុខាភិបាល​របស់​ខេត្ត Hubei ឲ្យ​ដឹង​ថា អ្នក​ស្លាប់​បាន​កើនឡើង​រហូត​ដល់ ៩១​នាក់​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​អាទិត្យ។ ចំណែក​ឯ​អ្នក​ឆ្លង​ជំងឺ មាន​ចំនួន ២ ៦១៨​ករណី​បន្ថែម​នៅ​ភាគ​កណ្ដាល​ទីក្រុង Wuhan ដែល​ជា​កន្លែង​ផ្ទុះ​វីរុស​នេះ​ឡើង​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ។ យោង​តាម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា បើ​គិត​មក​ទល់​ពេល​នេះ​កូរ៉ូណាវីរុស បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម SARs ទៅ​ទៀត។

អង្គការ​សុខភាព​ពិភពលោក WHO ឲ្យ​ដឹង​ថា ជំងឺ SARs ផ្ទុះ​ឡើង​ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០០២ និង​ខែ​កក្កដា​ឆ្នាំ ២០០៣ នៅ​ក្នុង​ប្រទេស​ចិន ហើយ​រាលដាល​ទៅ​កាន់ ៣២​ប្រទេស​និង​តំបន់​ផ្សេង​ទៀត ដែល​បណ្ដាល​ឲ្យ​មនុស្ស ៨១៣​នាក់​ស្លាប់​ទូទាំង​ពិភពលោក៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី