រឿង​រ៉ាវមួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី Petchmorakot ជាមួយ Saenchai

  • 2020-02-11 08:37:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​​ជើង​ចាស់​របស់​ថៃ Saenchai ធ្វើ​បាន​កំណត់ត្រា​មួយ​យ៉ាង​អស្ចារ្យ ពោល​៥៣​ប្រកួត​ចុងក្រោយ​​​មិន​ទាន់​ស្គាល់​ពាក្យ​ចាញ់​នោះ​ទេ។ ប៉ុន្តែ​រឿង​មួយ​ដែល​អ្នក​មិន​ធ្លាប់​ដឹង​នោះ​គឺ​ Petchmorakot គឺ​ជា​កីឡាករ​ចុងក្រោយ​បង្អោះ​ដែល​បាន​យក​ឈ្នះ Saenchai។

ជំនួប​រវាង​អ្នក​ទាំង​ពីរ​​ត្រូវ​បាន​រៀបចំ​​នៅ​កីឡដ្ឋាន Rajadamnern កាល​ពី​ឆ្នាំ​២០១៤។ កាល​នោះ Petchmorakott ទើប​តែ​មាន​អាយុ​២០​ឆ្នាំ​ ឯ Saenchai វ័យ​៣៣​ឆ្នាំ។ គ្រា​នោះ Saenchai ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​​ជា​ Legend មួយ​រូប​ទៅ​ហើយ ខណៈ Petchmorakot ជា​ក្មេង​កំពុង​ឡើង​ខ្លាំង។

ការ​ប្រកួត​ដោយ​មើល​ឃើញ​ពី​ការ​វាយ​ប្រយោល​មិន​អាច​ឈ្នះ Petchmorakot បាន​ប្រើ​​ស្នៀត​ចូល​ចាប់​​វាយ​ជង្គង់​ មិន​ឲ្យSaencha ធ្វើ​អ្វី​ចេញ។ ចប់​ការ​ប្រកួត​៥​ទឹក​ ចៅក្រម​បាន​កាត់​សេចក្ដី​ឲ្យ Petchmorakot ឈ្នះ​ដោយ​ពិន្ទុ។ បន្ទាប់​ពី​ប្រកួត​នេះ​ទៅ Saenchai បាន​បាត់​ខ្លួន​ពី​សង្វៀន​ធំ​ទាំង​ពីរ​របស់​ថៃ​គឺ Lumpinee និង Rajadamnern រហូត​ដល់​សព្វ​ថ្ងៃ។

ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា Saenchai តែ​លេច​មុខ​​ក្នុង​កម្មវិធី​ប្រកួត Thai Fight ច្រើន​ជាង​គេ។ សម្រាប់​ Petchmorakot ថ្មី​ៗ​នេះ​គេ​ទើប​​ដណ្ដើម​បាន​ខ្សែក្រវាត់ ONE Championship កាល​ពី​សប្ដាហ៍​មុន ក្រោយ​យក​ឈ្នះ​មិត្តរួម​ជាតិ​ថៃ Pongsiri៕

អត្ថបទ៖ ហេង សុធារិទ្ធិ