ចង់ឲ្យខាងស្រីមានអារម្មណ៍ល្អយប់នេះ គួរតែឲ្យអំណោយទាំងនេះដល់នាង

  • 2020-02-14 04:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការរៀបចំកាដូ ឬអំណោយដល់មនុស្សដែលអ្នកស្រឡាញ់តែងតែជួយឲ្យនាងមានអារម្មណ៍ល្អ និងធ្វើឲ្យនាងមានអារម្មណ៍ពិសេសទៀត។ ដូច្នេះ នៅពេលអ្នកចង់បានសកម្មភាពលើគ្រែជាមួយនាង ចូរបញ្ជាក់វាជាមួយកាដូប្រកបដោយភាពរ៉ូម៉ែនទិចទៅ។ គន្លឹះមួយចំនួន ដែលអ្នកផ្ដល់កាដូរ​ ឲ្យខាងស្រីហើយ គេនឹង​មានអារម្មណ៍​ល្អជាមួយអ្នក ឈានដល់...សូមមើល​ប្រភេទកាដូរ មួយចំនួន​ ខាងក្រោម​នេះ៖

សម្លៀកបំពាក់ដែលសិចស៊ី

ចូរយល់ដឹងថានូវអ្វីដែលគួរសរសើរដល់ការរំពឹងចង់បានរបស់នាងផង។ មិនត្រូវធ្វើឲ្យខុសឡើយ ជាពិសេសបញ្ហាទម្ងន់តែម្តង។ ចូរនិយាយសរសើរនាងនៅពេលនាងត្រឡប់មកផ្ទះវិញចំពោះសម្លៀកបំពាក់ដែលមើលទៅសិចស៊ីចំពោះអ្នក។

ស្រាមួយដប

នេះគឺជាកាដូសម្រាប់ម្តងម្កាលទេ ប៉ុន្តែវាអាចជាគ្រឿងផ្សំសម្រាប់រឿងគ្រប់យ៉ាងបាន។ គ្រាន់តែការញ៉ាំស្រាពីរកែវជាមួយនាងក៏អាចជួយដាសអារម្មណ៍ស្រើបស្រាលរបស់នាងរហូតដល់ធ្វើសកម្មភាពលើគ្រែបានដែរ។

ការងូតទឹកក្នុងអាងពពុះសាប៊ូ និងភ្លើងទៀនក្រអូប

របស់ទាំងពីរនេះផ្សំគ្នាទៅក៏ទំនងជាធ្វើឲ្យរ៉ូម៉ែនទិកដែរ ដូច្នេះតើមាននរណាអាចគេចផលអំពីអារម្មណ៍នេះទៅ ជាពិសេសសធ្វើចំពោះមនុស្សស្រីដែលយើងស្រឡាញ់ថែមទៀត។ ការងូតទឹកជាមួយគ្នាក្នុងអាងទឹកបូករួមនឹងការស្រង់ក្លិនដ៏ក្រអូបពីភ្លើងទៀន និងការម៉ាស្សាឲ្យទៀត នោះនាងនឹងដឹងថាអ្នកចង់បានអ្វីពិតប្រាកដហើយ។

សូកូឡា និងផ្លែស្ត្របឺរី

របស់ទាំងពីរនេះគឺជាគ្រឿងផ្សំដើម្បីដាស់ភាពស្រើបស្រាលខាងផ្លូវភេទយ៉ាងល្អបំផុត។ ដូច្នេះមិនចាំបាច់ខ្វល់ច្រើនឡើយ គួរតែសាកល្បងឲ្យហើយ។​(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ផ្កា

កុំបាច់និយាយអ្វីច្រើនឡើយនៅពេលអ្នកជូនផ្កាឲ្យនាង ព្រោះការផ្តល់ជាកាដូផ្កាបែបនេះ នឹងក្លាយទៅជារបស់ជំនួយដ៏សំខាន់ដើម្បីឲ្យខាងស្រីដឹងថា អ្នកចង់បានអ្វីនៅពេលបន្ទាប់ហើយ បូករួមនឹងពណ៌ដែលនាងចូលចិត្តថែមទៀត៕

ប្រភព៖ Health.com.kh   កែសម្រួលដោយ ៖ ម៉េង សុខសៀន