#Westerdam ជា Hashtag កំពុងពេញនិយមលើ Twitter នៅកម្ពុជា

  • 2020-02-14 09:01:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ផ្អែក​តាម​​ការ​កំណត់​តាម​រូបមន្ត​របស់​ Twitter បាន​បង្ហាញ​ថា​ #Westerdam គឺ​ជា​ Hashtag ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង​លើ​បណ្ដាញ Twitter ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​​ការ​ Tweet ចំនួន​ ២,៩ ម៉ឺន​ដង​មាន​បញ្ចូល Hashtag នេះ។

Hashtag ពេញ​និយម​បន្ទាប់​គឺ #cambodia ដែល​មាន​ការ Tweet ចំនួន ២ ១១៣ ដង​ទាក់ទង​នឹង​វា។ ដើម្បី​ពិនិត្យ​មើល Hashtag ដែល​កំពុង​ពេញ​និយម​លើ Twitter អាច​ចូល​ទៅ​កាន់​កម្មវិធី Twitter លើ iOS និង Android ដែល​វា​មាន​បង្ហាញ​ស្រាប់​ពេល​បើក​កម្មវិធីនិងចូលទៅកន្លែង Search ឬ​ចូល​តាម​វិបសាយ​ក៏​បាន។

Hashtag ពេញ​និយម​គឺ​បាន​កំណត់​ដោយ​រូប​មន្ត្រ​ និង​​ចង​ក្រង​ឡើង​ដោយ​ផ្អែក​លើ​អ្នក​ដែល​អ្នក​បាន​ Follow, ចំណង់​ចំណូល​ចិត្ត និង​ទីតាំង​របស់​អ្នក​ប្រើ​ផង​ដែរ។ រូបមន្ត​នេះ​គឺ​វិភាគ​លើ​ប្រធានបទ​ដែល​កំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន ជា​ជាង​ប្រធាន​បទ​ដែល​ធ្លាប់​ពេញ​និយម​មួយ​រយៈ ឬ​ពេញ​និយម​ជា​ប្រចាំ​ថ្ងៃ ដើម្បី​ឲ្យ​អ្នក​ប្រើ​ដឹង​អំពី​ប្រធានបទ​ក្ដៅ​កំពុង​ជជែក​​លើ​ Twitter។​

គួរ​ដឹង​ថា #Westerdam ក្លាយ​ជា​ការ​ពេញ​និយម បន្ទាប់​ពី​​នាវា Westerdam គ្រប់​គ្រង​ដោយ​ក្រុមហ៊ុន​អាមេរិក Holland America Line ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​ប្រទេស​កម្ពុជា ក្រោយ​ពី​ប្រទេស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ឲ្យ​ចូល​ចត​ ព្រោះ​ខ្លាចឆ្លងវីរុសកូរ៉ូណា៕

អត្ថបទ៖ សុខហេង