realme ចាប់បើកដំណើរការមជ្ឈមណ្ឌលសេវាកម្មអតិថិជន ដំបូងបំផុតនៅកម្ពុជាថ្ងៃទី ១៦ ខែកុម្ភៈ

  • 2020-02-16 08:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយរបស់ realme ក្នុងប្រទេសកម្ពុជានឹងចាប់បើកដំណើរការនៅផ្សារទំនើប Aeon I ភ្នំពេញ។

realme គឺជាម៉ាកបចេ្ជកវិទ្យាដែលមានអាយុកាលវ័យក្មេង។ ចាប់តាំងពីពេលបង្កើតមកពេលនេះ realme បាននាំនូវភាពភ្ញាក់ផ្អើលជាច្រើនដល់អ្នកទាំងអស់គ្នា ដោយត្រឹមតែរយៈពេល ២ ឆ្នាំប៉ុណ្ណោះ realme ក៏បានជាប់ក្នុងចំណាត់ថ្នាក់លេខ៧ទូទាំងពិភពលោក។ ជាពិសេសនៅក្នុងប្រទេសឥណ្ឌា និងហ្វីលីពីនដោយទទួលបាននូវចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ នៅក្នុងទីផ្សារ។

ឡាយ ប៊ុនឡេង ក្លាយជាអ្នកតំណាងផលិតផល realme

ចំណែកឯមជ្ឈមណ្ឌលសេវាកម្មអតិថិជនដែលចាប់បើកនៅផ្សារទំនើប Aeon ភ្នំពេញនេះមិនត្រឹមតែបើកឡើងសម្រាប់អោយសាកល្បងប្រើប្រាស់និងដាក់លក់នោះទេ។ក្នុងនាមជាម៉ាកបចេ្ចកវិទ្យាដែលផ្តោតទៅលើការរស់នៅរបស់យុវវ័យ realme នឹងនាំយកមកនូវផលិតផល LoT ផ្សេងៗទៀតដល់អ្នកទាំងអស់គ្នាសាកល្បង រួមមានកាសត្រចៀក TWS ដែលអ្នកទាំងអស់គ្នាទន្ទឹងរង់ចាំផងដែរ។

ក្នុងពិធីសម្ភាធដាក់ឲ្យប្រើប្រាស់ផ្លូវការមជ្ឈមណ្ឌលសេវាកម្ម

ក្រុមការងារ realmeបានប្រាប់អោយដឹងថា “ចាប់តាំងពី realme បានចូលមកដល់ប្រទេសកម្ពុជាមក បានមានអតិថិជនជាច្រើននៅក្នុងបណ្តាញសង្គម បានសួរថាតើនៅទីណាអាចធ្វើការសាកល្បងប្រើប្រាស់និងទិញទូរសព្ទ realme បាន? ដើម្បីដោះស្រាយនូវចម្ងល់និងបំពេញតម្រូវការរបស់អតិថិជនទាំងអស់realmeក៏បានខិតខំបង្កើតឡើងនូវមជ្ឈមណ្ឌលសេវាកម្មអតិថិជនទីមួយនៅប្រទេសកម្ពុជា” ។

ក្រៅពីនេះទៅទៀត មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ថែមទាំងមានសេវាកម្មក្រោយពេលទិញដែលធ្វើឡើងសម្រាប់ឆ្លើយតបទៅនឹងរាល់បញ្ហារបស់អ្នកទាំងអស់គ្នា។

អតិថិជនទទួលបានរង្វាន់ពេលពិធីសម្ភាធដាក់ឲ្យប្រើប្រាស់ផ្លូវការមជ្ឈមណ្ឌលសេវាកម្ម

ជាមួយគ្នានេះដែរ ក្រៅពីបទពិសោធន៍នៃផលិតផលមានគុណភាពល្អដែលបានផ្តល់អោយអតិថិជន realme សង្ឃឹមថានឹងអាចនាំមកនូវសេវាកម្មក្រោយពេលទិញដែលអាចដោះស្រាយនូវរាល់បញ្ហាអ្នកទាំងអស់គ្នា។

ក្រោយពេល realme បានចូលមកដល់ប្រទេសកម្ពុជា realmeបានមានសកម្មភាពជាច្រើន ដោយត្រឹមតែរយៈពេល ៤ ខែប៉ុណ្ណោះ។ មជ្ឈមណ្ឌលសេវាកម្មអតិថិជន realme ក៏បានដាក់បើកដំណើរការជាផ្លូវការ បើប្រៀបនឹងម៉ាកទូរសព្ទដទៃទៀតដែលមាននៅក្នុងប្រទេសកម្ពជា។

realme គឺជាម៉ាកបចេ្ចកវិទ្យាដែលបានដាក់បើកមជ្ឈមណ្ឌលសេវាកម្មអតិថិជនលឿនជាងគេ ។ នេះបង្ហាញអោយឃើញថាrealmeបានមានចិត្តមោះមុតក្នុងការរីកចម្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។

អតិថិជនមកសាកផលិតផល ក្នុងពិធីសម្ភាធដាក់ឲ្យប្រើប្រាស់ផ្លូវការ

សូមទន្ទឹមរង់ចាំទាំងអស់គ្នាថានឹងមានអ្វីកើតឡើងបន្តទៀតជាមូយ realme ។ នៅថ្ងៃបើកសម្ភោធ realme បានត្រៀមនូវកាដូអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកទាំងអស់គ្នាទៀតផង កុំភ្លេចចូលរូមទាំងអស់គ្នាណា៎ ៕

ពត៍មានលំអិតនៃការបើកសម្ភោធថ្ងៃអាទិត្យទី១៦ខែកុម្ភៈឆ្នាំ២០២០ ៖

-ពេលវេលា៖ ម៉ោង៩ព្រឹក ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២០

-ទីតាំង៖** ក្នុងផ្សារទំនើបAeon1(ជាន់ទី1) រាជធានីភ្នំពេញ ម៉ោងធ្វើការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៩យប់

-ចាប់ដំណើរការផ្លូវការពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០

ក្នុងពិធីសម្ភាធដាក់ឲ្យប្រើប្រាស់ផ្លូវការ
អតិថិជនមកសាកផលិតផល ក្នុងពិធីសម្ភាធដាក់ឲ្យប្រើប្រាស់ផ្លូវការ

អត្ថបទ៖ រក្សា