ថ្ងៃនេះ ស៊ន សៀវម៉ី សប្បាយចិត្តបំផុតឃើញបងស្រីរៀបការនឹងវ៉ន វីវ៉ា
- 2014-11-19 22:59:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ ស៊ន សៀវម៉ី សប្បាយចិត្តបំផុតឃើញបងស្រីរៀបការនឹងវ៉ន វីវ៉ា
ចន្លោះមិនឃើញ
ថ្ងៃនេះវីរនារីកម្ពុជា ស៊ន សៀវម៉ី បានបង្ហាញអារម្មណ៍សប្បាយរីករាយបំផុតដែលបានឃើញបងស្រី ស៊ន ដាវីន រៀបការជាមួយអ្នកប្រដាល់ វ៉ន វីវ៉ា ដែលពួកគេស្រលាញ់គ្នាយូរមកហើយ។
មុននេះបន្តិច ស៊ន សៀវម៉ី ម្ចាស់មេដាយមាសអាស៊ីបានបង្ហោះរូបថតមង្គលការរបស់បងស្រី ស៊ន ដាវីន និងបងថ្លៃ វ៉ន វីវ៉ា តាម Facebook ក្នុងថ្ងៃមង្គលការ ។ វីរនារីកម្ពុជាបានសរសេរថា «ថ្ងៃនេះគឺជាពេលដែលបងស្រីខ្ញុំស្អាតជាងគេ ហើយជាថ្ងៃដែលខ្ញុំសប្បាយជាងគេ ខ្ញុំស្រលាញ់បងស្រីរបស់ខ្ញុំបំផុត ជាថ្ងៃដែលបងរៀបការជាមួយមនុស្សដែលបងស្រលាញ់ជាយូរមកហើយ so happy»។
ថ្ងៃនេះជាថ្ងៃសូត្ររបស់ ស៊ន ដាវីន និង វ៉ន វីវ៉ា នៅគេហដ្ឋានខាងស្រី ហើយល្ងាចថ្ងៃស្អែកជាពិធីទទួលទានអាហារនៅមណ្ឌលម៉ូឌែន អគារC។
Sabay សូមជូនពរឲ្យគូស្វាមីភរិយាថ្មោងថ្មី វ៉ន វីវ៉ា និង ស៊ន ដាវីនជួបតែសុភមង្គលជារៀងរហូត៕
អត្ថបទ៖ ជាន ចាន់រ៉ា រូបថត៖ សៀវម៉ី