កីឡាករ​ Porto ដើរ​ចេញ​ពី​ការ​ប្រកួត ក្រោយ​មាន​ការ​ប្រមាថ​មើល​ងាយ​

  • 2020-02-17 13:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Porto កីឡាករ​ Moussa Merega បាន​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​​ ក្រោយ​ពី​មាន​ការ​ជេរ​ប្រមាថ​បែប​រើស​អើង​ពូជសាសន៍​ពណ៌​សម្បុរ​ពី​អ្នក​គាំទ្រ​ Victorian SC។

កីឡាករ​រូប​នេះ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ រួច​អបអរ​ ដោយ​បាន​ចង្អុល​ទៅ​សម្បុរ​​ស្បែក​ដៃ​របស់​គេ​នៅ​នាទី​ទី ៦០ ហើយ​ ​ក្រោយ​មក​អ្នក​គាំទ្រ​ខាង Victorian ក៏​បាន​ស្រែក​ជេរ​ប្រមាថ​កីឡាករ​រូប​នេះ ហើយ​ក៏​គប់​កៅអី​នៅ​កីឡដ្ឋាន​ទៅ​កាន់​ទីលាន​ទៀត​ផង​។

រហូត​ដល់​នាទីទី​ ៦៨​ ទើប​កីឡាករ​រូប​នេះ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​ទីលាន​ប្រកួត​ ព្រម​ទាំង​លើ​មេ​ដៃ​ទាំង​ពីរ​សង​ខាង​ចុះ​ក្រោម​ និង​លើក​មេដៃ​កណ្ដាល​ទៅ​អ្នក​ ដែល​បាន​រើស​អើង​នៅ​ទីលាន​នោះ​។ មិត្ត​រួម​ក្រុម និង​កីឡាករ​ក្រុម​ម្ខាង​ព្យាយាម​ឃាត់​កុំ​ឲ្យ​ចេញ​ដែរ​។ ក្រោយ​អស់​ជម្រើស​ គ្រូ​បង្វឹក​ខាង Porto ក៏​ផ្លាស់​កីឡាករ​ថ្មី​ចូល​ជំនួស ហើយ​ការ​ប្រកួត​បន្ត​រហូត​ដល់​ចប់។

ខាង​ក្រោម​នេះ​ជា​វីដេអូ៖

Credit: @Sky Sports

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី