មក​ទល់​ពេល​នេះ Ronaldo ជាប់​លេខ ៤ Lewandowski ​លេខ ៣ ខាង​រក​គ្រាប់​បាល់​នៅ​អឺរ៉ុប

  • 2020-02-17 12:52:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ពាក់កណ្ដាល​ខែ​កុម្ភៈ​ ឆ្នាំ២០២០ តារាង​ Top Scorer នៅ​ទ្វីប​អឺរ៉ុប​ហាក់​ខុស​ប្លែក​ពី​ឆ្នាំ​រាល់​ដង ដោយ​អ្នក​ជាប់​លេខ ១ លេខ ២ មិនមែន​មក​ពី​លីគ​អេស្ប៉ាញ​ ឬ អង់គ្លេស​ដូច​ឆ្នាំ​មុនៗ​ទេ។

កីឡាករ​ដែល​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ ខ្សែ​ប្រយុទ្ធ​អ៊ីតាលី​ Ciro Immobile ដែល​រក​បាន ២៦គ្រាប់ ក្នុង២៤ប្រកួត​។ ខណៈ​លេខ ២ បាន​ទៅ​លើ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Erling Haaland ដែល​រក​បាន ២៤គ្រាប់​ ក្នុង ១៩ប្រកួត​នៅ​ក្លឹប Dortmund និង​ក្លឹប​អូទ្រីស Salzburg។

បន្ត​មក​ទៀត​គឺ​ខ្សែ​ប្រយុទ្ធ​វ័យ ២៣ឆ្នាំ​សញ្ជាតិ​អាល្លឺម៉ង់ Timo Werner ដែល​រក​បាន ២០គ្រាប់ ក្នុង​ការ​លេង​ឲ្យ​ក្លឹប​ RB Leipzig ២២ដង។

ស្រដៀង​គ្នា​នឹង​ Werner ដែរ ខ្សែ​ប្រយុទ្ធ​ជើងចាស់​ Cristiano Ronaldo រក​បាន ២០គ្រាប់ ក្នុង ២០ប្រកួត​ឲ្យ Juventus៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី