ភ្ញៀវ​ទេសចរ​កប៉ាល់ Westerdam មក​កម្សាន្ត​នៅ​ទីក្រុង​ភ្នំពេញ មុន​នឹង​ត្រលប់​ទៅ​ស្រុក​វិញ

  • 2020-02-17 13:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវ​ទេសចរ​នៃ​កប៉ាល់​ហុល្លង់-អាមេរិក MS Westerdam មក​កម្សាន្ត​នៅ​រាជធានីភ្នំពេញ ក្រោម​ការ​រៀបចំ​ដោយ​សាលា​រាជធានី​ផ្ទាល់ បន្ទាប់​ពី​មាន​ការ​ណែនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

រូបភាព៖ រដ្ឋបាល​រាជធានី​ភ្នំពេញ

កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី១៧ ខែ​កុម្ភៈ នេះ សាលា​រាជធានី​បាន​រៀបចំ​រថយន្ត​ក្រុង​សាធារណៈ​ដឹក​ទេសចរ​ប្រមាណ ១២០នាក់ ទស្សនា​ទិដ្ឋភាព​ជុំ​វិញ​ទីក្រុង​ភ្នំពេញ។

បើ​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​សម្ដេច​ ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​អនុញ្ញាត​ភ្ញៀវ​ទេសចរ​ពី​កប៉ាល់​ Westerdam ចំនួន ៥០០នាក់​ ស្នាក់​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ មុន​នឹង​រៀប​ចំ​សំបុត្រ​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ។

ក្រៅ​ពី​មាន​ឱកាស​ក្នុង​ការ​ដើរ​កម្សាន្ត​ សម្ដេច​គ្រោង​នឹង​រៀបចំ​ពិធី​ជប់លៀង​សម្រាប់​ភ្ញៀវទេសចរ​ទាំង​នោះ ហើយ​ព្រម​ទាំង​អញ្ជើញ​មន្ត្រី​ស្ថានទូត​នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​មាន​ឱកាស​ក្នុង​ការ​ជួបជុំ​គ្នា៕

អត្ថបទ៖ ហ៊ីម រស្មី