នាឡិកាដៃ Versace ពិសេសយ៉ាងណាខ្លះ ទើបអាចលក់បានតម្លៃពាន់ៗដុល្លារ?

  • 2020-02-18 03:20:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាកនាឡិកាដៃ Versace របស់ប្រទេសអ៊ីតាលី ដែលកំពុងពេញនិយមជាមួយក្រុមអភិជន និងអ្នកនិយមម៉ាកល្បីរបស់ពិភព​លោកនេះ កំពុងទទួលបានជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់លើទីផ្សារអឺរ៉ុប និង​ប្រទេសក្នុងអាស៊ីមួយចំនួន ជាមួយនឹងតម្លៃសក្តិសម​នឹង​គុណភាពស្តង់ដារអន្តរជាតិរបស់វា។

សម្រាប់ទីផ្សារកម្ពុជាក្នុងពេលបច្ចុប្បន្ន អ្នកដែលមានលទ្ធភាពក្នុងការចាប់យកនាឡិកាដៃលើសពីមួយពាន់ដុល្លានោះ ក៏កើនឡើងគួរ​ឲ្យ​ភ្ញាក់ផ្អើលផងដែរ។ ដោយសារតួរលេខនេះហើយទើប Versace ហ៊ានបោះជំហានចូលក្នុងកម្ពុជាក្នុងត្រីមាសដំបូងឆ្នាំ២០២០ ដោយគ្មានស្ទាក់ស្ទើរ។ យ៉ាងណាមិញនេះមិនមែនជារឿងចាប់អារម្មណ៍ក្នុងអត្ថបទនេះទេ អ្វីដែលយើងចង់​ឲ្យ​អ្នកដឹងក្នុងថ្ងៃនេះគឺថា Versace លក់ក្នុងតម្លៃពាន់ដុល្លាបែបនេះ តើវាមានចំណុចពិសេសអ្វីខ្លះ ហើយតើសក្តិសម​នឹងតម្លៃនេះទេ?

ខាងក្រោមនេះ ជាចំណុច​ពិសេស ៤ របស់ Versace៖

១. កេរ្តិ៍ឈ្មោះរាប់ឆ្នាំរបស់ម៉ាក Versace

ម៉ាកនេះបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ដោយលោក Gianni Versace ជាជនជាតិអ៊ីតាលី។ លោកជានិមិត្តរូបរបស់អ្នក​ស្នេហា​​វិស័យ​ច្នៃ​ម៉ូតក្នុងទស្សវត្ស​ទី៨០ និង៩០។ ក្រោយពេលលោកបានលាចាកលោកទៅក្នុងឆ្នាំ១៩៩៧ អ្នកស្រី Donatella Versace ដែលជាប្អូនស្រី បានឡើងគ្រប់គ្រងបន្តរហូតមកដល់បច្ចុប្បន្ន។ ម៉ាក Versace មិនដែលស្ថិតនៅក្រោមតារាង Top 20 នៃ​ fashion brand នោះទេ បើគិតតាំងពីម៉ាកនេះបានមកដល់ដៃ​អ្នកស្រី Donatella Versace មក។

២. អ្នកប្រើប្រាស់ផលិតផល Versace ភាគច្រើនសុទ្ធសឹងតែជាអភិជន និង Superstar

មិនអាស្រ័យ​ទៅលើតម្លៃរបស់ Versace តែមួយមុខនោះទេ ដែលអាចចាប់យកភ្ញៀវក្រុមសេដ្ឋីនោះ វាត្រូវដើរស្របនឹងការច្នៃ​នៃម៉ូតយ៉ាងល្អឥតខ្ចោះរបស់ផលិតផលផងដែរ។ គ្រប់ផលិតផលរបស់ Versace មិនថាសម្លៀកបំពាក់ ទឹកអប់ គ្រឿងអលង្ការ ជាពិសេសនោះគឺនាឡិកាដៃ ភាគច្រើនធ្វើ​ឲ្យ​អ្នកប្រើប្រាស់យល់ថាខ្លួនជាមនុស្សជោគជ័យ​ និងលេចធ្លោមួយក្នុងសង្គម ដែលទទួលបានការគោរពស្រលាញ់ពីមជ្ឈដ្ឋានជុំវិញខ្លួន។

៣. គុណភាពផលិតផល

ដោយសារតែវត្តមាននាឡិកាដៃ Versace ទើបតែចូលកម្ពុជា អ៊ីចឹង​សូមលើកនិយាយតែនាឡិកាបានហើយ។ នាឡិកាដៃ Versace ត្រូវបានច្នៃ​ម៉ូតផ្ទាល់ពីក្រុម Fashion Designer ក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានផលិតឡើង ១០០% នៅក្នុងប្រទេសស្វីស យោងតាមស្តង់ដានាឡិកាដៃអន្តរជាតិ។ វត្ថុធាតុដើមដែលយកមកផលិតជានាឡិកាដៃ Versace ត្រូវបានចម្រាញ់យកតែផលិតផលល្អឥតខ្ចោះ ដូចជា Top Stainless steel កញ្ចក់ Sapphire ម៉ាស៊ីន​នាឡិកាស្តង់ដាប្រទេសស្វីស គ្រាប់ពេជ្រ... និងវត្ថុធាតុដើមផ្សេងទៀត ដែលធានាថាអ្នកប្រើប្រាស់ប្រាកដជាពេញចិត្ត ១០០%។

៤. ការធានាផលិតផលរបស់ម៉ាក Original ស្របតាមស្តង់ដាពិភពលោក

នេះមិនមែនជារឿងថ្មីនោះទេសម្រាប់ការធានារបស់ម៉ាកនាឡិកាតម្លៃខ្ទង់ពាន់ដុល្លានោះ ហើយចំពោះ Versace ក៏ដូចគ្នាដែល រាល់ពេលដែលអ្នកទិញនាឡិកាដៃ Original ពី Store Versace នោះ ក្រុមការងារផ្នែកលក់ នឹងធ្វើការចុះឈ្មោះអ្នកចូលជាសាមាជិក Versace Global នេះអាចបញ្ជាក់បានថា នាឡិកាដៃដែលអ្នកបានទិញ ត្រូវបានទទួលការធានាជុំវិញពិភពលោក ព្រមទាំងបញ្ចាក់ថាអ្នកបានទិញផលិតផល Original ពីហាងចែកចាយ Versace ផងដែរ។

វានៅមានចំណុចជាច្រើនទៀតដូចជាសេវាកម្មផ្នែកលក់ ម៉ូតផលិតផល និងគុណតម្លៃផលិតផល ដែលត្រូវលើកយកមកបកស្រាយ តែថ្ងៃសូមលើកតែចំណុចធំ ៤សិន រង់ចាំថ្ងៃក្រោយបកស្រាយបន្ថែមទៀត។

សូមបញ្ចាក់ថា ហាងនាឡិកាដៃ Versace ទី១ នឹងបើកនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២ ក្នុងផ្សារទំនើប Aeon Mall SenSok City នៅជាន់ផ្ទាល់ដី ទល់មុខ Parking លេខ ៨ (ម្ដុំហាង NIKE PUMA Adidas)។

ព័ត៌មានលម្អិត៖ 077 303 000 ៕

អត្ថបទថ្មី