ONE នឹង​ប្រកួត​បិទ​ទ្វារ​​គ្មាន​អ្នក​ទស្សនា​ផ្ទាល់​នៅ​សិង្ហបុរី ព្រោះ​មូលហេតុ​មួយ

  • 2020-02-18 03:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ធំ​របស់​ស្ថាប័ន ONE Championship លោក Chatri Sityodtong បាន​ប្រកាស​ថា កម្មវិធី ONE: King of the Jungleដែល​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី ២៨ ខែ កុម្ភៈ​ខាង​មុន​​នៅ​ប្រទេស​សិង្ហបុរី​នឹង​ត្រូវ​ប្រកួត​បិទ​ទ្វារ។

កម្មវិធី​ដែល​ត្រូវ​រៀបចំ​នៅ The Singapore Indoor Stadium នឹង​បិទ​មិន​ឲ្យ​មាន​ទស្សនិកជន​ចូល​ទស្សនា​ទេ ដោយ​សារ​តែ​​បារម្ភ​ពី​បញ្ហា​​ពី​ស្ថានភាព​វីរុស​​កូរ៉ូណា​នៅ​​សិង្ហបុរី​។ យ៉ាងណាមិញ ត្បិត​តែ​គ្មាន​អ្នក​ចូល​មើល​​ ប៉ុន្តែ​ការ​ផ្សាយ​​ផ្ទាល់​នឹង​បញ្ចាំង​ធម្មតា​លើ​ប៉ុស្តិ៍​ដែល​សហការ​ជាមួយ​កម្មវិធី។

សម្រាប់​អ្នក​​ដែល​បាន​ទិញ​សំបុត្រ​រួចរាល់ ONE​ នឹង​ប្រគល់​ប្រាក​ជូន​វិញ។ ដំបូង​ឡើយ ONE គ្រោង​នឹង​​លុប​ចោល​កម្មវិធី​ទាំង​ស្រុង ប៉ុន្តែ​យល់​ឃើញ​កីឡាករ​​ដែល​មាន​ឈ្មោះ​ប្រកួត​បាន​ត្រៀម​ខ្លួន​រួចរាល់​​ក៏​សម្រេច​ចិត្ត​ប្រកួត​ដោយ​ធ្វើ​ការ​បិទ​ទ្វារ​តែ​ម្ដង។

​​​កម្មវិធី ONE: King of the Jungle នឹង​មាន​កីឡាករ​និង​កីឡា​ការិនី​ថៃ​២​រូប​ប្រកួត​ដើម្បី​ការពារ​ខ្សែ​ក្រវាត់៖

  • Stamp Fairtex vs Janet Todd (ដណ្ដើម​ខ្សែក្រវាត់ Kickboxing ទម្ងន់ Atomweight)
  • Sam-A Gaiyanchadao vs Rocky Ogden (ដណ្ដើម​ខ្សែក្រវាត់ Muay Thai ទម្ងន់ Strawweight)

អត្ថបទ៖ ហេង សុធារិទ្ធិ