Oblak ថាក្នុងក្រុម Liverpool កីឡាករដែលបង្កគ្រោះថ្នាក់មាន១១នាក់
- 2020-02-18 07:33:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Oblak ថាក្នុងក្រុម Liverpool កីឡាករដែលបង្កគ្រោះថ្នាក់មាន១១នាក់
ចន្លោះមិនឃើញ
Jan Oblak មើលឃើញថានៅក្នុងក្រុម Liverpool មិនមែនមានតែខ្សែប្រយុទ្ធ៣ខាងលើនោះទេដែលបង្កការគំរាមកំហែងពោលគឺគ្រប់គ្នាលើទីលានទាំង១១នាក់។
ការនិយាយបែបនេះរបស់អ្នកចាំទីស្លូវេនីធ្វើឡើងមុនពេល Atletico ត្រូវបើកទ្វារកីឡដ្ឋាន Wanda Metropolitano ស្វាគមន៍ក្រុមហង្សក្រហមនៅការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ សម្រាប់ជើងទីមួយ ជាទីដែល Liverpool ឈ្នះពានកាលពីឆ្នាំមុន។
Sadio Mane, Mohamed Salah និង Roberto Firmino ត្រូវគេមើលឃើញថាជាតួអង្គគំរាមកំហែងខ្លាំងបំផុតលើ Atletico ដែលឈ្នះត្រឹម១ប្រកួតប៉ុណ្ណោះនៅ៧សប្ដាហ៍ចុងក្រោយ។ យ៉ាងណាអ្វីដែល Oblak ព្រួយបារម្ភនោះគឺក្រុម Liverpool ទាំងមូលមិនមែនតែខ្សែប្រយុទ្ធជួរមុខនោះឡើយ។
Liverpool បច្ចុប្បន្នកំពុងឈរលេខ១ក្នុងតារាង Premier League មាន២៥ពិន្ទុនាំមុខក្រុមលេខ២ ខណៈ Atletico ឈរលេខ៤តាមក្រុមកំពូលតារាងចំនួន១៣ពិន្ទុ៕