Spurs នឹង​បាត់​បង់​កីឡាករ​សំខាន់​មួយ​រូប​ ពេល​ជួប​ Leipzig នៅ​ UCL

  • 2020-02-18 13:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ Son Heung min ត្រូវ​បាន​ខាង​ក្លឹប​ Tottenham Hotspur ប្រកាស​ជា​ផ្លូវ​ហើយ​ថា​ កីឡាករ​រូប​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​វះកាត់​កែង​ដៃ​ស្ដាំ​ជា​បន្ទាន់​ ដែល​ធ្វើ​ឲ្យ​គេ​ខកខាន​ចូល​រួម​ការ​ប្រកួត​សំខាន់​ៗ​នានា​ដែល​ក្នុង​នោះ​មាន​ ការ​ប្រកួត​ Champions League តទល់​នឹង​ក្លឹប​ RB Leipzig ។

កីឡាករ​វ័យ​ ២៧ឆ្នាំ​រូប​នេះ​ ចាប់​ផ្ដើម​មាន​បញ្ហា​នឹង​កែង​ស្កាំ​នេះ​ ចាប់​តាំង​ពី​ការ​ប្រកួត​រវាង​ក្លឹប​ Tottenham Hotspur នឹង​ក្លឹប​ Aston Villa កាល​ពី​ពេល​ថ្មីៗ​នេះ​។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប​ Tottenham Hotspur កីឡាករ​​រូប​នេះ​នឹង​ត្រូវ​ចំណាយ​រយៈ ពេល​ច្រើន​សប្ដាហ៍​ ដើម្បី​ឲ្យ​របួស​កែង​ដៃ​ស្ដាំ​នេះ​ជា​សះ​ស្បើយ។

គួរ​បញ្ជាក់​ផង​ដែរ​ ក្លឹប​​ Tottenham Hotspur នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្លឹប​ RB Leipzig ក្នុង​​វគ្គ​ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ក្របខ័ណ្ឌ​ UEFA Champions League នា​ថ្ងៃ​ពុធ​ម៉ោង​ ៣ទៀប​ភ្លឺ​ (ម៉ោង​នៅ​កម្ពុជា​)៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី