Huang Xiaoming មិនអាចទៅផ្ទះជួប Angelababy និងកូនបានព្រោះវីរុសកូរ៉ណា
- 2020-02-20 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huang Xiaoming មិនអាចទៅផ្ទះជួប Angelababy និងកូនបានព្រោះវីរុសកូរ៉ណា
ចន្លោះមិនឃើញ
កំពូលតារាសម្ដែងប្រុសចិន Huang Xiaoming កំពុងជាប់នៅក្នុងសណ្ឋាគារ ក្រុង Cheng Du មិនអាចវិលត្រលប់មកជួបប្រពន្ធកូនបានតាំងពីចូលឆ្នាំចិន។
បណ្ដាញព័ត៌មានបានរាយការណ៍ថា តារាសម្ដែងជើងចាស់ប្រុសចិន Huang Xiaoming កំពុងស្នាក់នៅជាច្រើនថ្ងៃនៅសណ្ឋាគារ ក្នុង Cheng Du ខេត្ត Si Chuan ដោយសារវីរុស កូរ៉ូណា។ នៅលើបណ្ដាញសង្គមរបស់ខ្លួន ប្រុសស្អាតវ័យ ៤២ឆ្នាំ បានប្រកាសពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួន។
យោងតាមប្រភពដដែល ស្វាមីរបស់ Angelababy បានទៅ Cheng Du ថតរឿងតាំងពីថ្ងៃចូលឆ្នាំចិនទី១។ មកទល់ពេលនេះគឺមិនទាន់បានមកផ្ទះនៅឡើយទេ។ ដោយសារតែវីរុសកូរ៉ូណារាតត្បាតខ្លាំង ខ្សែភាពយន្តដែលលោកកំពុងថត ក៏ត្រូវផ្អាកជាបណ្ដោះអាសន្ន។
ទំនេរនៅសណ្ឋាគារ លោកឪពុកកូន១យកពេលអានប៉ារូល និងមើលភាពយន្ត។ តារាកើតឆ្នាំ១៩៧៨ បានថ្លែងលើបណ្ដាញសង្គមថា ខ្លួននឹកប្រពន្ធនិងកូនខ្លាំងណាស់ ប៉ុន្តែដោយសាររដ្ឋប្រកាសមិនឲ្យបំលាស់ទីទៅមកនោះ ទើបលោកត្រូវនៅមួយកន្លែង។
ទស្សនិកជនក៏រំភើបជាខ្លាំង នៅពេលតារាខាងលើបានបរិច្ចាកម្សៅមីចំណួន១២៥០គីឡូឲ្យវេជ្ជបណ្ឌិតនៅ Wuhan៕