និស្សិតជប៉ុន១៤រូបបានមកដល់កម្ពុជា ក្រោមគម្រោងផ្លាស់ប្តូរយុវជន JENESYS 2019

  • 2020-02-20 07:12:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


និស្សិតជប៉ុន១៤រូប ដែលមកពីសាកលវិទ្យាល័យ Teikyo ប្រទេសជប៉ុន បានមកដល់ប្រទេសកម្ពុជាក្រោមគម្រោងផ្លាស់ប្តូរយុវជន JENESYS ដើម្បីចូលរួមជាមួយនិស្សិតនៃសាកលវិទ្យាល័យន័រតុន នៅក្នុងមហោស្រពគីហ្យូណា ដែលនឹងប្រព្រិត្តនៅថ្ងៃទី ២០ ដល់ ថ្ងៃ២៣ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

និស្សិតជប៉ុនទាំង១៤រូប ក៏បាននាំយកនូវក្បាច់រាំ លើកទឹកចិត្ត (ឆៀលីដដីង) ដែលមានឈ្មោះ “Teikyo University Baffalos“ ដើម្បីសំដែងជូននៅក្នុងមហោស្រពគីហ្យូណា២០២០នេះផងដែរ។ គួរបញ្ជាក់ដែរថា គម្រោងផ្លាស់ប្តូរយុវជន JENESYS ដែលជាកម្មវិធីអាហាររូបករណ៌របស់ប្រទេសជប៉ុន ក៏ត្រូវបានដាក់បញ្ជូល នៅក្នុងមហោស្រពគីហ្យូណា ២០២០នេះផងដែរ។

សូមមើលសេចក្ដីប្រកាសព័ត៌មានលម្អិត របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា

ចូលរួមទាំងអស់គ្នាដើម្បីស្វែងយល់ពីការផ្លាស់ប្តូររវាងវប្បធម៌កម្ពុជា-ជប៉ុន

អត្ថបទ៖​ Art