Gerrard អរ​​ជាង​ត្រូវ​ឆ្នោត​ក្រោយ​ Rangers វាយ​បក​យក​ឈ្នះ​ Braga

  • 2020-02-21 02:37:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rangers របស់​ស្កុតឡែន​បាន​វាយ​បក​សឹង​មិន​គួរ​ឲ្យ​ជឿ​ដើម្បី​យក​ឈ្នះ​ Braga ៣-២ បើ​ទោះ​ជា​ត្រូវ​គូ​ប្រជែង​នាំ​មុខ​មុន​ ២​ទល់​នឹង​០​ក៏​ដោយ។​

Gerrard

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Ibrox ក្រុម​ភ្ញៀវ​បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​មួយ​នៅ​នាទី​ ១១​ ដោយ​ Rodrigues Barbosa រួច​បន្ថែម​គ្រាប់​ទី​ពី​ដោយ​ Ruiz នៅ​នាទី​៥៩។​ យ៉ាង​ណា​ Rangers ប្រើ​ពេល​១៥​នាទី​ប៉ុណ្ណោះ​ដើម្បី​យក​ឈ្នះ​ Braga ស៊ុត​បញ្ចូល​ទី​ដោយ​ Hagi នាទី​៦៧, ៨២​ និង​ Aribo នៅ​នាទី​៧៥។​

Steven Gerrard ចាញ់​តែ​៣​ដង​ប៉ុណ្ណោះ​ ក្នុង​២៩​ប្រកួត​ នៅ​ Europa League ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ​ Rangers។​ ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​ Braga នឹង​ធ្វើ​ឡើង​ថ្ងៃ​ទី​ ២៧ ខែ​កុម្ភៈ​សប្ដាហ៍​ក្រោយ៕

ប្រភព៖ BBC   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម