ហេតុផលនេះសោះ ទើប Samsung ផ្ញើសារចម្លែកដល់អ្នកប្រើ

  • 2020-02-21 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​អ្នក​ប្រើ​ប្រាស់​ស្មាតហ្វូន​ Samsung Galaxy ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក បាន​រាយការណ៍​ថា​ទទួល​បាន​នូវ​ Notification ចម្លែក​មួយ​ពី "Find My Mobile”។ ក្នុង​ Notification គឺ​មាន​តែ​​លេខ "១" ហើយ​ពេល​ចុច​ទៅ​គឺ​បាត់​តែ​ម្ដង។

​​នៅ​ពេល​នេះ គេ​ទទួល​បាន​​ការ​ឆ្លើយ​តប​ពី Samsung ទាក់ទង​នឹង​សារ​ចម្លើយ​នេះ។ ទំព័រ Twitter ផ្លូវ​ការ​របស់​ Samsung Help UK បាន​បក​ស្រាយ​ដូច​នេះ​ថា ៖ "ថ្មីៗ​នេះ មាន​ Notification មួយ​អំពី «Find My Mobile 1» កើត​មាន​លើ​ឧបករណ៍ Galaxy មួយ​ចំនួន។ វា​បាន​ផ្ញើ​ចេញ​ទៅ​ដោយ​អចេតនា​ អំឡុង​ការ​ធ្វើ​តេស្ត​ផ្ទៃ​ក្នុង​មួយ ហើយ​វា​មិន​ប៉ះពាល់​ដល់​ឧបករណ៍​របស់​អ្នក​ឡើយ។ យើង​សុំទោស​ចំពោះ​បញ្ហា​ដែល​អាច​កើត​មាន​​ដោយ​សារ​រឿង​នេះ។”

​រឿង​រ៉ាវ​នេះ​គឺ​​ស្រដៀង​ពេល​ដែល OnePlus ផ្ញើ​ Notification ជា​ភាសា​ចិន​ទៅ​កាន់​អ្នក​ប្រើ OnePlus 7 Pro កាល​ពី​ឆ្នាំ​មុន​ដែរ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម