Google ចាប់ផ្ដើមកម្ចាត់កម្មវិធី ដែលលោតផ្ទាំង Ads រំខានឥតឈប់

  • 2020-02-21 03:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ក្រុមហ៊ុន Google បាន​ប្រកាស​ថា​ខ្លួន​បាន​​ដក​​ចេញ​កម្មវិធី​ជិត ៦០០ ចេញ​ពី Play Store របស់​ខ្លួន និង​បាន​បិទ​មិន​ឲ្យ​កម្មវិធី​ទាំង​នោះ​អាច​ដាក់​ផ្ទាំង Ads ដើម្បី​រក​លុយ​បាន​ទៀត​ផង។

ការ​សម្រេច​ចិត្ត​បែប​នេះ គឺ​ដោយ​សារ​កម្មវិធី​ទាំង​នោះ​បាន​ល្មើស​នឹង​ច្បាប់​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ជា​បន្ត​បន្ទាប់។ គួរ​ដឹង​ថា​កម្មវិធី​ជិត ៦០០ នោះ គឺ​មាន​ចំនួន​ដំឡើង​សរុប​ជាង ៤,៥ ពាន់​លាន​ដង​ឯណោះ ជា​តួ​លេខ​ដ៏​ខ្ពស់​មួយ។

Google បាន​រៀប​​រាប់​ថា​​កម្មវិធី​ដែល​មាន​ Ads ដែល​រំខាន​ខ្លាំង​គឺ​​វា​បង្ហាញ​​ Ads ដែល​បង្ក​ការ​រំខាន​​ដល់​ការ​ប្រើ​ប្រាស់​ស្មាតហ្វូន ឬ​វា​បង្ហាញ​ Ads ទាំង​ដែល​ម្ចាស់​ទូរសព្ទ​មិន​បាន​ប្រើ​ប្រាស់​កម្មវិធី​នោះ។ ​ ក្នុង​យុទ្ធនាការ​កម្ចាត់​ចោត​កម្មវិធី​ដែល​មាន​ Ads រំខាន​ ដើម្បី​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​នោះ Google គឺ​បាន​ប្រើ​ប្រាស់​នូវ​រូបមន្ត​ Machine Learning ថ្មី ដែល​អាច​ដឹង​នៅ​ពេល​ដែល​កម្មវិធី​មួយ​បាន​ល្មើស​នឹង​ច្បាប់​របស់​ខ្លួន៕

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម