ព្រោះតែហេតុផលនេះទើប បឹងកេត យកខ្សែការពារបរទេសមកជួយក្រុម
- 2020-02-21 09:15:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រោះតែហេតុផលនេះទើប បឹងកេត យកខ្សែការពារបរទេសមកជួយក្រុម
ចន្លោះមិនឃើញ
ជាច្រើនរដូវកាលមកហើយ បឹងកេតមិនដែលយកខ្សែការពារបរទេសមកចូលរួមឡើយ ប្លែកអ្វីឆ្នាំ២០២០នេះ ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល បាននាំយកកីឡាករ Anderson Zogbe សញ្ជាតិកូឌីវ័រមកជួយក្រុម។
បើតាមសម្ដីលោក Apisit Im-Amphai គ្រូបង្គោលថ្មីរបស់បឹងកេត មូលហេតុយកកីឡាករបរទេស មកជួយតំបន់ការពារ ព្រោះលីគកំពូលកម្ពុជានាពេលបច្ចុប្បន្ន មានការប្រកួតប្រជែងខ្សែប្រយុទ្ធបរទេស។
គ្រូបង្គោលសញ្ជាតិថៃរូបនេះបន្តថា ៖«ដោយសារលីគយើងមានការប្រជែងខ្សែប្រយុទ្ធ ធំៗហើយខ្ពស់ៗ អាចមានបញ្ហាដល់ខ្សែការពារយើង ដូច្នេះក៏យើងត្រូវការខ្សែការពារខ្ពស់ធំមកជួយ»។
កីឡាករសញ្ជាតិកូឌីវ័រ Anderson Zogbe បានមករួមរស់ជាមួយបឹងកេតក្នុងរដូវកាល២០២០ ក្រោយលេងនៅណាហ្គា បានបួនរដូវកាល។ កីឡាកររូបនេះ ត្រូវបានអតីតគ្រូភ្នំពេញក្រោន Im-Amphai ចាត់ទុកជាខ្សែការពារបរទេសដ៏រឹងមាំមួយរូប។
ការលើកឡើងរបស់លោក Im-Amphai បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅកីឡដ្ឋានខេមបូឌាធ៊ែវេ នារសៀលនេះ មុនជំនួបដ៏តានតឹងរវាងក្លឹប បឹងកេត និងវិសាខា។
ម្ចាស់ជើងឯក Hun Sen Cup នឹងបើកកីឡដ្ឋានខេមបូឌាអ៊ែវេរបស់ខ្លួន ដើម្បីទទួលក្រុមភ្ញៀវវិសាខា នាថ្ងៃទី២២ កុម្ភៈស្អែកនេះ វេលាម៉ោង ៣ និង៣០នាទីរសៀល នៃពានរង្វាន់លីគកំពូលកម្ពុជា៕