ក្រោយ​ Man City ដក​សិទ្ធ​ពី UCL គ្រូ Real ​សរសើរ​ពី​ Sterling ភ្លែត

  • 2020-02-21 14:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Zinedine Zidane គ្រូ​បង្គោល​ក្លឹប​ Real Madrid បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ពេល​ថ្មីៗ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester City កីឡាករ​ Raheem Sterling ជា​កីឡាករ​មួយ​ ដែល​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​មួយ​។

គ្រូ​បង្គោល​ក្លឹប​ Real Madrid នេះ​បាន​និយាយ​ថា​ ៖ " ខ្ញុំ​មិន​អាច​និយាយ​ពី​កីឡាករ​ណា​មួយ​ ដែល​មិន​ស្ថិត​នៅ​ក្នុង​ក្លឹប​ខ្ញុំ​នោះ​ទេ​"។

លោក​ Zidane បាន​បន្ត​ ៖ ទោះ​ជា​យ៉ាង​ឥត​មាន​ការ​លាក់​បាំង​អ្វី​ទេ​ Sterling ពិត​ជា​កីឡាករ​មួយ​ដែល​មាន​សមត្ថភាព​ខ្លាំង​អស្ចារ្យ​ពិត​ប្រាកដ​ណាស់​"។

យ៉ាងណាមិញ Sterling បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​នឹង​ប្ដូរ​ផ្ដាច់​នៅ​ជាមួយManchester City ទោះ​បី​ជា​ក្លឹប​នេះ​ត្រូវ​បាន​ដក​សិទ្ធិ​ចេញ​ពី​ UEFA Champions League យ៉ាង​ណា​ក្ដី​៕

ប្រភព៖ foxsports   ប្រែ​សម្រួល៖ ហ៊ីម រស្មី