ភ្នំណាមលៀរ មានចំណុចពិសេស និង​បង្កប់រឿងរ៉ាវច្រើន ដែល​អ្នក​មិន​ធ្លាប់ដឹង!

  • 2020-02-24 07:29:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នំណាមលៀរ គឺជាទីតាំងទេសចរណ៍​ដ៏គួរឲ្យចាប់អារម្មណ៍មួយ​នៅស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជា ភ្នំណាមលៀរ មានចម្ងាយប្រមាណ​ ៤៨គីឡូម៉ែត្រ​ពីក្រុងសែនមនោរម្យ និងត្រឹម ៤គីឡូម៉ែត្រ​ពីព្រំដែនកម្ពុជា- វៀតណាម។

ក្នុងដំណើរ​ឡើងទៅជំរាលភ្នំដ៏ខ្ពស់ និងចោតនេះ បានផ្ដល់​ឲ្យ​អ្នកទេសចរ​នូវ​ដំណើរ​ផ្សេងព្រេងបែបថ្មីមួយ។ ទស្សនីយភាពនៅជុំវិញភ្នំ បានជួយកំដរអារម្មណ៍ និង​ផ្ដល់ជាចំណីចក្ខុ​​ដល់អ្នកដំណើរជាប់ជានិច្ច។ នៅចង្កេះ​​ភ្នំណាមលៀរ ក៏មានអណ្ដូងទឹកមួយ ដែលមានទឹកចេញសឹងគ្រប់រដូវកាលផងដែរ ​ដែលត្រូវបានគេហៅថាជាអណ្ដូងស្នេហ៍។

ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរ​នឹង​ប្លែកអារម្មណ៍កាន់តែខ្លាំង ជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់ និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់ បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះ ធ្វើឲ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញុមួយ ក្នុងចំណោមតំបន់ភ្នំដទៃទៀត។

គ្រប់ដណ្ដប់លើផ្ទៃដី ៨ហិចតា ភ្នំណាមលៀរ មិនត្រឹមតែតំបន់ទេសចរណ៍​ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ជាទីតាំងប្រវត្តិសាស្រ្ដ​នៃ​ជនជាតិ​ដើម​ពូនងផងដែរ។ ចង់ដឹងរឿងរ៉ាវ​កាន់តែច្បាស់ ពីភ្នំណាមលៀរ សូមទស្សនាវីដេអូ [ផ្លូវទៅស្រុក វគ្គ៣] ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕