Huwei P40 ស្មាតហ្វូន​ប្រើ​អេក្រង់ 120Hz ដឹង​ថ្ងៃ​បង្ហាញ​ខ្លួន​ច្បាស់ការ​ហើយ

  • 2020-02-25 08:04:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន Huawei នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹង​ថា​ស្មាតហ្វូន​ P40 និង P40 Pro បាន​កំណត់​កាលបរិច្ឆេទ​ចេញ​ផ្សាយ​ច្បាស់ការ​ហើយ ពោល​គឺ​ចំ​ថ្ងៃ​ទី ២៦ មិនា ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ប៉ុន្តែ P40 ឆ្នាំ ២០២០ គឺ​ខុស​ពី​ត្រកូល P ឆ្នាំ​ទៅ ដោយ​វា​លែង​គាំទ្រ​ការ​ប្រើប្រាស់​សេវាកម្ម-កម្មវិធី​របស់ Google ហើយ បន្ទាប់​ពី​សហរដ្ឋអាមេរិក​ធ្វើ​ការ​ដាក់​ពិន័យ​ជា​កំហិត​តាំង​ពី​ឆ្នាំ​ទៅ​លើ​ជំនាន់ Mate 30 មក​នោះ។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​តាម​ការ​រំពឹង​ទុក P40 អាច​នឹង​ប្រើប្រាស់​អេក្រង់​កម្រិត 120Hz ​ដោយ​លើ P40 មាន​កាមេរ៉ា​ក្រោយ ៣ គ្រាប់​និង P40 Pro មាន​កាមេរ៉ា​ក្រោយ ៥ គ្រាប់ ហើយ​ដំណើរការ​លើ Android 10 និង​ផ្ទៃ​កម្មវិធី EMUI 10 របស់ Huawei។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​គេហទំព័រ Android Central៕

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា