Wooyoung ត្រូវ​​ចេញពីជួរទាហាន​លឿនមុនពេលកំណត់ ព្រោះកូរ៉ូណាវាយលុកពេក

  • 2020-02-26 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ២៥ ខែកុម្ភៈ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ Wooyoung សមាជិក​ 2PM ត្រូវ​បញ្ចប់​កាតព្វកិច្ច​ពី​ជួរ​ទាហាន​លឿន​មុន​ថ្ងៃ​កំណត់​ ដោយសារ​មេរោគ​ COVID-19 រាតត្បាត​ពេញ​ប្រទេស​ខ្លាំង​ពេក។

អ្នក​តំណាង​ប្រចាំ​ផលិតកម្ម​ JYP បាន​ចេញ​មុខ​បញ្ជាក់​ថា៖ «អំឡុងពេល​ Wooyoung ឈប់​សម្រាក​វិស្សមកាល​ចុង​ក្រោយ​​ លោក​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​រំសាយ​ពី​ជួរ​ទាហាន​ លឿន​ជាង​កាល​កំណត់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ»។

ត្រឡប់​ទៅ​ថ្ងៃ​ទី ២០ ខែកុម្ភៈ​ បណ្ដាញ​ផ្សព្វផ្សាយជា​ច្រើន​បាន​រាយការណ៍​ថា​ គេ​បាន​រក​ឃើញ​ទាហាន​ម្នាក់​ដែល​ស្ថិត​នៅ​មូលដ្ឋាន​ប្រចាំ​ទីក្រុង​សេអ៊ូល​ មាន​ផ្ទុក​មេរោគ​ប្រភេទ​ថ្មី​កូរ៉ូណា ឬ​ COVID-19។ ការ​សម្រេច​ចុង​ក្រោយ​ មូលដ្ឋាន​នោះ​ក៏​បាន​សម្រេច​ដាក់​កម្រិត​ជា​បណ្ដោះអាសន្នចំពោះ​ពេល​វេលា​ឈប់​សម្រាក​របស់​ទាហាន ការ​ចេញ​ទៅ​ខាង​ក្រៅ និង​អ្នក​ខាង​ក្រៅ​ដែល​មក​កាន់​មូលដ្ឋាន​នេះ។

ជាមួយ​គ្នា​នោះ​ដែរ ជា​លទ្ធផល​ Wooyoung ក៏​ត្រូវ​បាន​ទទួល​បញ្ជា​ឲ្យ​ចប់​ការងារ​មុន​កាល​កំណត់​ ស្របពេល​លោក​ក៏​បាន​ឈប់​សម្រាក​លើក​ចុង​ក្រោយ​រួច​ និង​នៅ​ក្រៅ​មូលដ្ឋាន​ដែល​គេ​ដាក់​បម្រាម​នា​ពេល​នេះ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី