ជក់ចិត្ត! ការ​ប្រកួត​មិត្តភាព​ បឹង​កេត​វ័យ​ចាស់ និង CFA ល្ងាច​មិញ​

  • 2020-02-26 09:35:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១០នាក់​ទល់​នឹង​១០​នាក់ កាល​ពី​ល្ងាច​ម្សិលមិញនេះ ក្រុម​បាល់​ទាត់​បឹងកេត​វ័យ​ចាស់ បាន​បើក​​ការ​ប្រកួត​មិត្តភាព​​ដ៏​ជក់ចិត្ត ជាមួយ​ក្រុម Cambodian Fan Club All Stars លើ​ទីលានស្មៅសិប្បនិម្មិត RN និង​បញ្ចប់​ដោយ​​លទ្ធផល​​៣ស្មើ​។ ​

បឹងកេតវ័យចាស់

អំឡុង​ការ​ប្រកួតក្រុម​ទាំង​ពីរ​​មាន​ទំនុក​ចិត្ត​រៀងខ្លួន និង​ធ្វើ​បាន​ល្អ​ដូច​គ្នា ដោយ​តង់​ទី​មួយ ក្រុម​បឹងកេត​វ័យ​ចាស់ បានធ្វើ​ការ​វាយ​​សម្រុក​ខ្លាំង​ រហូត​ទម្លាយ​សំណាញ់​ទី​ក្រុម CFA ១គ្រាប់​ដោយ​ខ្សែប្រយុទ្ធមុតស្រួចលេខ​៩ ហុឹម សុភារ៉ា។

មួយគ្រាប់​នាំ​មុខ​នេះ ធ្វើ​ឱ្យ​ក្រុម​សំបូរ​កីឡាករ​ចាស់ៗ បឹងកេត​វ័យ​ចាស់ កាន់​តែ​មាន​កម្លាំង​ចិត្ត ហើយ​ព្យាយាម​​លេងរហូត​រកបាន ១គ្រាប់​បន្ថែម ដោយខ្សែប្រយុទ្ធរហស្សនាមអ្នកសម្លាប់លេខ២២ បែ មករា អ្នកចាត់ការ​ទូទៅ​ក្លឹប​បឹងកេត​អេហ្វស៊ី ធ្វើឱ្យក្រុមវ័យចាស់នាំមុខមុន ២- ០។ យ៉ាងណាក្រុម​បាល់ទាត់មិនអាជីព CFA ដែលសំបូរកីឡាករក្មេងៗ ពោរពេញដោយបច្ចេកទេស បានប្រឹងសម្រុកវាយបកវិញ និងស៊ុត​ច្រើន​ជើង​នៅ​មុខ​ប្រអប់​គ្រោះថ្នាក់ រហូត​រក​បាន​ ១ ​គ្រាប់វិញ​ ដោយខ្សែ​ប្រយុទ្ធ​​លេខ១៧ សឿយ ទិល នៅតង់ទីមួយ។

តង់​ទី​ពីរ​ចូល​មក​ដល់ ការ​ប្រកួត​កាន់​តែ​ក្ដៅ​គគុក សម្រុក​ទៅ​សម្រុក​មក​ ប្រៀប​ដូច El clasico រវាង Real Madrid និង Barcelona អ៊ីចឹង​ដែរ រហូត​ CFA ​រក​បាន​ ២ គ្រាប់​បន្ថែម​ទៀត ដោយ​ខ្សែ​ប្រយុទ្ធ​ជាប្រធានក្រុម អៃ សំអូន និងគ្រាប់​បាល់​ទី៣ពី​ចម្ងាយ​យ៉ាងស្អាត​ របស់​កីឡាករ ឈី ប៊ុនតុងឡេង នាំ​មុខបឹងកេត​វ័យ​ចាស់ ​៣-២។

ក្រុម Cambodian Fan Club All Stars
ខ្សែ​ប្រយុទ្ធ​រហស្សនាម​អ្នកសម្លាប់ បែ មករា

ដោយ​ការ​ព្យាយាម​ និង​ស្រែក​ឃ្លាន​គ្រាប់​បាល់ កីឡាករ វិបុល ដែលជាគ្រូ​ចាំទី​របស់​បឹងកេត បាន​ស៊ុត​ ១គ្រាប់​​ដ៏​អស្ចារ្យ បន្ទាប់​ទទួល​បាន Assist ពី​​ខ្សែ​បម្រើនាំលេង​ឌូគូ ជួយ​ឱ្យ​បឹងកេត​វ័យ​ចាស់​តាម​ស្មើ និង​បញ្ចប់​ក្នុង​លទ្ធផល​កាត់​សេចក្ដី ៣ ទល់​ ​៣។

នេះ​ជា​ជំនួប​ដំបូង​​​របស់​ក្រុម​ទាំង​ពីរ ហើយ​ការ​ប្រកួត​នេះ ធ្វើ​ឡើង​ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព បំផុស​បំផុល​វិស័យ​កីឡា និង​ជៀស​ឱ្យ​​ឆ្ងាយ​ពី​គ្រឿងញៀន៕

រូបភាព៖ ពូយក្សបឹងកេតវ័យចាស់

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី