រន្ធត់! ប៉ះ Lyon យប់​មិញ De Ligt បែក​ក្បាល​ហូរ​ឈាម​ស្រោច​មុខ ធ្វើឱ្យ Juventus ចាញ់ ១-០

  • 2020-02-27 02:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Matthijs de Ligt ​បាន​បែក​ក្បាល​ហូរ​ឈាម​ស្រោច​មុខ ​ហើយ​​ដើរ​ចេញ​ពី​ទីលាន​ព្យាបាល​របួស ក្រោយ​រូប​គេ​​ត្រូវ​ Alex Sandro ដែល​ជា​គ្នា​ឯង​ធ្លាក់​កិន​ពី​លើ អំឡុង​ពេល​ហក់​តែត​បាល់​។ ក្រៅ​ពី​របួស​ក្បាល ខ្សែ​ការពារ​របស់ Junventus វ័យ​២២​ឆ្នាំ ក៏​មាន​ស្នាម​ក្រាម​ប៉ុង​ជាប់​លើ​ទ្រូង​ផង​ដែរ។

អ្វី​ដែល​អាក្រក់​នោះ អំឡុង​ពេល​កំពុង​ព្យាបាល​របួស ពោល​គឺ​សល់​គ្នា​១០​នាក់ ក្រុម​​សេះ​បង្កង់ Juventus បាន​ចាញ់​​បាល​រៀប​ចំ​របស់ Lyon ១-០ ធ្វើ​បាន​សម្រេច​ដោយ Lucas Tousart ក្រោយ​ទទួល​បាន​លើក​​របស់ Houssem Aouar។ ​​​

ខ្សែ​ការពារ​សញ្ជាតិ​ហុល្លង់ De Ligt បាន​ចូល​ទីលាន​វិញ​​លេង​ទាំង​រុំ​​របួស​ក្បាល និង​អាច​​បន្ត​រហូត​ដល់នាទិ៩០។ ជា​លទ្ធផល​ក្នុង​ជើង​ទី១​​ម្ចាស់​ផ្ទះ Lyon យក​ឈ្នះ​ក្រុម​ភ្ញៀវ Juventus ១-០ ក្នុង​វគ្គ​១៦ ចុងក្រោយនៃពាន UEFA Champion League។

ខ្សែការពារវ័យក្មេង Matthijs de Ligt បាន​ចាកចេញ​ពី​ក្លឹប Ajax មកលេងឱ្យ Juventus ក្នុង​រដូវកាល​២០២០ ក្នុង​តម្លៃ​ខ្លួន ៨៤​ លាន​ដុល្លារ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ