អុញនោះ! Toyota ត្រៀមជើងខ្លាំងមួយម៉ូដែល ទុកផ្តួល Ford Ranger Raptor ហើយ!

  • 2020-02-27 02:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមហ៊ុន Toyota បានចុះប៉ាតង់ឈ្មោះថ្មី គឺ "GR HiLux” នៅក្នុងប្រទេសអូស្ត្រាលី។ GR មកពីពាក្យពេញ “Gazoo Racing” ដែលជាក្រុមប្រណាំងរថយន្ត World Rally Championship របស់ Toyota។

រថយន្ត Toyota HiLux GR Sport (មិនមែន GR HiLux ឡើយ)

ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ បានចុះប៉ាតង់ឈ្មោះថ្មី សម្រាប់ម៉ូដែល "GR HiLux” កាលពីខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែទើបតែទទួលបានការអនុញ្ញាតថ្មីៗនេះប៉ុណ្ណោះ។

គួរឲ្យដឹងថា Toyota ធ្លាប់បានចេញ HiLux ប្រភេទ GR មួយ កាលពីចុងឆ្នាំ២០១៨ ដោយហៅថា HiLux GR Sport ហើយមានលក់ផ្តាច់មុខ តែនៅទីផ្សារប្រទេសប្រេស៊ីលប៉ុណ្ណោះ។ ប៉ុន្តែ GR HiLux ថ្មី ដែលទំនងជានឹងលក់នៅអូស្ត្រាលី និងប្រទេសដទៃទៀត អាចនឹងជារថយន្តភីកអាប់សម្រាប់ប្រជែង Ford Ranger Raptor។

រថយន្ត Toyota HiLux GR Sport (មិនមែន GR HiLux ឡើយ)

រថយន្ត Toyota HiLux GR Sport ដែលលក់មានកំណត់នោះ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៣៥សេះ ខណៈ GR HiLux ថ្មី អាចនឹងមានកម្លាំងខ្លាំងជាងនេះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង